ការសេព​គ្រឿង​ស្រវឹង និង​កត្តា​ភាពក្រីក្រ មិនមែនជា​មូលហេតុ​ពិត​នៃ​ការកើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទេ​

លោកស្រី អៀង សុភាប​ញ្ញាតិ ប្រធានការិយាល័យ​កិច្ចការនារី​ក្រុង​កំពង់ចាម​ថា ពលរដ្ឋ​ភាគច្រើន ការសេព​គ្រឿង​ស្រវឹង និង​ភាពក្រីក្រ គឺជា​ឬ​សគល់​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ប៉ុន្តែ​អ្វី​ជាការ​ពិត​នោះ​គឺ ការ​មិនចេះ​យោគយល់​គ្នា ចង់​ឈ្នះ​ចង់​ចាញ់​របស់​ភាគី​ម្ខាងៗ​។ ក្រៅពីនោះ​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ដែល​ចាត់ទុក​បុរស​ជា​មាស​សុទ្ធ​នៅក្នុង គ្រួសារ ក៏​ជា​កត្ដា​ជំរុញឱ្យមាន​អំពើហិង្សា​កើតឡើង​ដែរ​។​

​លោកស្រី អៀង សុភាប​ញ្ញាតិ ឬ​សគល់​ពិតប្រាកដ​ដែល​បង្ករ​អោយមាន​អំពើហិង្សា​ក្នុង​គ្រួសារ​កើតមានទ្បើង​ដោយសារតែ វិសមភាព​យេនឌ័រ រវាង​បុរស​និង​ស្ត្រី​ដូចជា​៖​ចង់បាន​អំណាច​និង​ការត្រួតត្រា​លើ​សមាជិកគ្រួសារ​,​ចង់​ឲ្យ​គេ​គោរព​កោតខ្លាច​ធ្វើតាម​តម្រូវការ​របស់ខ្លួន​ឯង​,​ចង់​ឲ្យ​គេ​ស្តាប់​តាម​ការបង្គាប់បញ្ជា​រប​ស់​ខ្លួនឯង​,​ចង់​បង្ហាញថា​ខ្លួន​ជា​មនុស្ស​ខ្លាំងពូកែ​,​ខ្វះ​វិធី​គ្រប់គ្រង​កំ​ហិង្សា​របស់ខ្លួន​,​ខ្វះ​ការពិចារណា​និង​អ​ធ្យ​ស្រ័យ​អោយ​គ្នា​,​ការប្រកាន់យក​នូវ​ការអនុវត្ត​ទម្លាប់​ខុសឆ្គង​មួយចំនួន​ជាដើម​។​

លោកស្រី​បន្តទៀតថា កិច្ចការនារី​ក្រុង​កំពង់ចាម បាន​ខិតខំ​ក្នុងការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ទូទៅ​ឲ្យ​បាន​យល់ដឹង​ពី​បញ្ហា​នេះ និង​បញ្ឈប់​ក្នុងការ​គិតថា កត្តា​ដែល​បាន​រៀបរាប់​ខាងលើ គឺជា​មូលហេតុ​ពិតប្រាកដ វា​គ្រាន់តែ​កត្តា​រួមចំនែក​តែប៉ុណ្ណោះ​។​( មួន​ធា​រី )