កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម អាណត្តិ​ទី​៣

ជួន រតនាវង្ស

​នា​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល ថ្នាក់ដឹកនាំ​មន្ទីរ វិស័យ​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

*​កិច្ចប្រជុំ​ខាងលើ អង្គប្រជុំ​បាន​លើក​ជា​របៀបវារៈ​ធំៗ​ចំនួន​៤ រួមមាន​÷

១.​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​៣ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
២.​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
៣.​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ផែនការ​សកម្មភាព​រយៈ​ពេល​បី​ខែ មេសា​,​ឧសភា​,​មិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
៤. បញ្ហា​ផ្សេងៗ​។​