លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលការងារគ្រប់គ្រង់អាវុធគ្រឿងផ្ទុះ និងអគ្គីភ័យនៃស្នងការនរគរបាលខេត្តកំពង់ចាមបានអោយដឹងថាក្នុងឆ្នាំ២០១៩ករណីអគ្គីភ័យកើតឡើងចំនួន១៣បណ្តាលមកពីមូលហេតុផ្សេងគ្នា។
លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល បានអោយដឹងថាក្នុងចំនួន១៣លើកមាន ស្រុកកំពង់សៀម ០៣លើក ស្ទឹងត្រង់០២លើក ព្រៃឈរ០២លើក ចំការលើ០៤លើក ស្រីសន្ធរ០១លើកនិងស្រុកកងមាសចំនួន០១លើកមូលហេតុដែលបង្ករអោយកើតមានគ្រោះអគ្គីភ័យនេះបណ្តាលមកពីមូលហេតុមនុស្សលួចដុត(ដែលកំពុងបន្តតាមចាប់ជនសង្ស័យ)ទូសេខ្សែភ្លើងធ្វេសប្រហែសភ្លើយធូបនិងភ្លើងឡថ្នាំនិងកត្តាផ្សេងទៀតកំពុងតែបន្តការស្រាវជ្រាវ។
លោកបញ្ជាក់ថានៅក្នុងខេត្តកំពង់ចាមមានរថយន្តពន្លត់អគ្គីភ័យចំនួន១៥គ្រឿង(រយន្តកែច្នៃ០១គ្រឿង)ហើយរយន្តអគ្គីភ័យទាំង១៥គ្រឿងនេះបានធ្វើការបែកចែកប្រគល់ ជូនតាមបណ្តាអធិការដ្នាននគរបាលស្រុកចំនូន០៩និងស្នងការដ្នាននគរបាលខេត្ត។ក្នុងនោះស្នងការនគរបាលមានវិធានការត្រៀមជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដើម្បីអោយទាន់ពេលវេលាតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមលោកបានចាត់វិធាបការអោយកម្លាំងបែកចែកជា០២វេនពេលថ្ងៃនិងពេលយប់ ២៤ម៉ោងលើ២៤ម៉ោង ។
លោកថាប្រជាពរដ្នអាចទូរស័ព្ទមកកាន់លេខ Hot Line ៣ខ្សែររបស់អគ្គស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីសូមកិច្ចអន្តរាគមន៍នៅពេលមានករណីគ្រោះអគ្គីភ័យកើតឡើង 097 77 80003 ,097 7222222 ,012443599។
ដោយ៖ ធឹម សារ៉ន