មន្ត្រីជំនាញការិយាល័យកិច្ចការនារីក្រុងបានអោយដឹងថានៅក្នុងឆ្នាំ២០១៩នេះនៅក្នុងក្រុងកំពង់ចាម មិនមានស្ត្រីរងគ្រោះដោយករណីអំពើហិង្សានោះទេ គឺមានការថយចុះច្រើនជាងឆ្នាំ២០១៨កន្លងទៅ នេះ បើតាមការបញ្ជាក់ពី លោកស្រី អៀ សុភាបញ្ញត្តិ ប្រធានការិយាល័យ កិច្ចការនារី ក្រុងកំពង់ចាម។
លោកស្រី អៀ សុភាបញ្ញត្តិ បានអោយដឹងថាកន្លងមកដោយមានការសហការជាប្រចាំជាមួយអាជ្ញាធរ និង សមត្ថកិច្ចព្រមទាំងបានធ្វើការផ្សព្វផ្សាយបញ្ជ្រៀបចំណេះដឹងដល់ប្រជាពលរដ្ឋតាមរយៈកម្មវិធីប្រជុំ ឬ វេទិកាសាធារណៈសព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៤មិនមានស្ត្រីណាម្នាក់រងគ្រោះដោយករណីអំពើហិង្សានោះទេ។
លោកស្រី អៀ សុភាបញ្ញត្តិ បញ្ជាក់ថា មន្ត្រីកិច្ចការនារីក្រុងនៅតែបន្តសកម្មភាពចុះធ្វើការអប់រំ ណែនាំនិងផ្សព្វផ្សាយនៅតាមបណ្តា ភូមិដោយលើកផែនការ ក្នុង១ខែម្តងដើម្បីអោយប្រជាពលរដ្ឋកាន់ទទួលបានចំណេះដឹង ហើយធ្វើការផ្សព្វផ្សាយបន្តនៅក្នុងសហគមន៏របស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ពុធ ធាវី