ក្រុមកីឡា​វាយ​សី​ជម្រើសជាតិ​ប្រចាំខេត្ត​កំពង់ចាម​ទទួលបាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ខេត្ត​

​បន្ទាប់ពី​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​ជម្រើស​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ក្រុម​កីឡាករ កីឡា​រី​នី​វាយ​សី​ជម្រើសជាតិ​ប្រចាំខេត្ត​កំពង់ចាម​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​ផ្តល់​ការគាំទ្រ​និង​លើកទឹកចិត្ត​ដែល​បាន​នាំយក​កិត្តិយស​មក​ជូន​ខេត្ត​នា​ល្ងាច​ថ្ងៃទី​២២​តុលា​នៅ​ទីលាន​ក្លឹប​វាយ​សី​សាលាខេត្ត​កំពង់ចាម​។​

​វត្តមាន​ថ្នាក់ដឹកនាំ​ក្នុងឱកាស​នោះ​រួមមាន​ឯកឧត្តម លន់ លឹន​ថៃ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឯកឧត្តម អ៊ុន​ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត លោក ហួត វុទ្ធី ព្រះរាជអាជ្ញា ខេត្តកំពង់ចាម​លោក​ឧ​ញ្ញ៉ា អាន ម៉ា​រ៉ា​ឌី អគ្គនាយក​អាន​ម៉ា​រ៉ា​ឌី​គ្រុប និង​លោក​ប្រាក់​ច​ន្ធី ប្រធាន​សាខាគយ​ប្រចាំខេត្ត​កំពង់ចាម​។​

​មាន​ប្រសា​ស​ន៏​នៅ​ក្នុងឱកាស​នោះ លោក ហួត វុទ្ធី ប្រធាន​ក្លឹប​វាយ​សី​ខេត្តកំពង់ចាម​បាន​សំដែង​ការកោតសរសើរ​ដល់​ក្រុម​កីឡាករ​កីឡា​ការី​នី​វាយ​សី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ជ័យលាភី​ក្នុង​ការប្រកួត​ជម្រើសជាតិ​នាំមក​នូវ​កិត្តិ​ជូន​ខេត្ត​របស់​យើង​។​លោក ហួត​វុទ្ធី បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បានផ្តល់​ការគាំទ្រ​លើកទឹកចិត្ត​និង​ជួយ​ឧ​ប​ត្ត​ម្ភ​ជា​ថវិកា​សម្រាប់​ក្រុម​កីឡាករ​កីឡា​ការី​នី​ជម្រើសជាតិ​ប្រចាំខេត្ត​កំពង់ចាម​។​

​សូមបញ្ជាក់ថា ក្នុងការ​ប្រ​គួ​ត​ជំរើសជាតិ ផ្នែក​វាយ​សី​សំរាប់​ខេត្ត កំពង់ចាម ទទួលបាន លទ្ធផល​ដូចខាងក្រោម​÷
១, កីឡាការិនី ឡេង ដាវី និង កីឡាការិនី ភ​ន់ ចិន្ដា ទទួលបាន​មេដាយមាស​។​
២, កីឡាករ សឹង ហួង និង​កីឡាករ ឱក គីម​អេង ទទួលបាន​មេដាយប្រាក់​៕

ជួន រតនា​វង្ស