ក្រុមហ៊ុន​ចំនួន​៩៧​ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ការងារ​ផ្សព្វផ្សាយ​ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស​

ក្រសួង​ការងារ​និង​មន្ទីរ​ការងារ​បាន​ស្វែងរក​យុទ្ធសាស្ត្រ​ឲ្យ​ពលករ​ធ្វើការ​ស្របច្បាប់​នៅក្រៅ​ប្រទេស​ដើម្បី​វៀង​ការ​ទៅធ្វើ​ការ​ដោយ​ដោយ​ខុសច្បាប់​ដែល​ធ្វើ​ឲ្យ​ពល​រក​ជួប​និង​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​បញ្ហា​សុ​វត្តិភាព​ការជួញដូរ​ផ្លូវភេទ​ថៅកែរ​មើលងាយ​ធ្វើបាប​ជាដើម​និង​ជួញដូរ​កំលាំង​ពលកម្ម​ជាដើម​នេះ​ជាការ​លើ​ឡើង​របស់ លោកស្រី ខៀវ សុជាតិ ប្រធាន​ការ​រិ​យា​ល័យ​អធិការកិច្ច​និង​វិវាទ​ការងារ​នៃ​មន្ទីរ​ការងារ​ខេត្តកំពង់ចាម ។

​លោកស្រី​ខៀវ​សុជាតិ​បានអោយដឹងថា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស​ចំនួន​៩៧​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ការងារ​។​លោកស្រី​ថា​ក្នុង​៩៧​ក្រុមហ៊ុន​នេះ​មានតែ​៥​ក្រុមហ៊ុន​កំពុងតែ​ធ្វើ​សក​កម្ម​ភាព​តាមរយ​ភា្ន​ក​ងារ​ជ្រើ​រើស បើក​ស្នាក់ការ​ផ្សព្វផ្សាយ តាមរយ​:​វិទ្យុ​ជ្រើសរើស​ក្នុង​ខេត្តកំពង់ចាម​ទៅធ្វើ​ការ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​។​លោកស្រី បាន​បញ្ចាក់​ប​ន្តែ​ម​ទៀត​ក្នុងចំណោម​៥​ក្នុង​ហ៊ុន​មាន​១​ក្រុមហ៊ុន​មិនទានមាន​ច្បាប់​អនុ ញ្ញាត​ត្រឹមត្រូវ ហើយ​មន្ទីរ​កំពុង​ទាក់ទង​ដើម្បីអោយ​ក្រុម​ហ៊ុម​មក​បំពេញ​បទ​សុំច្បាប់​។​

​លោក ស្រី ខៀវ សុជាតិ បាន​បន្ត​ទៀ​ថា ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទាំងអស់ ត្រូវតែ​បង្ហាញ​ព័ត៌មាន​ឲ្យ​ជាក់លាក់​លើ​ការអនុញ្ញាត​ទទួលយក​ពលករ​ខ្មែរ​ទៅធ្វើ​ការងារ​ដោយ​ស្របច្បាប់ មុននឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ជ្រើសរើស​ពលករ បាន លុះត្រាតែ​ក្រុមហ៊ុន​នោះ​ត្រូវ​បង្ហាញ​យន្តការ​ចុះបញ្ជី​ពលករ​ដោយ​ស្របច្បាប់​ជាមុន​។​

ដោយ៖ លោក​ ធឹ​ម​ សារ៉ន