ខេត្តកំពង់ចាម​មាន​អ្នក​កើត ជំងឺ​គ្រុម​ឈាម ១៣៣ ករណី​

ក្នុង​រយះពេល​ពីរ​ខែ​ដើមឆ្នាំ​២០១៩​នេះ​មាន​ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​លើ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​ចំនួន​១៣៣​នាក់​នេះ​បើតាម​ការ​អោយដឹងពី​លោក​វេជ្ជបណ្ឌិត ហៃ រ៉ា ប្រធានការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​។​

​លោក​វេជ្ជបណ្ឌិត​ហៃ​រ៉ា​មាន​ប្រសា​ស​ន៏​ថា​នៅ​ឆ្នាំ​២០១៩​មាន​ករណី​កើត​ជំងឺគ្រុនឈាម​លើ​កុមារ​មាន​១៣៣​នាក់​ក្នុងនោះ​មិនមាន​អ្នកជំងឺ​ណា​ម្នាក់ បាត់បង់​អាយុជីវិត​នោះទេ ដោយសារ តែមាន​ក្រុមគ្រូពេទ្យ​ព្យាបាល​បាន​ទាន់ពេលវេលា​។​លោក​បន្តថា​ជំងឺគ្រុនឈាម​មិនមែន​ទើបតែ កើតមាន​នាពេល​ថ្មីៗ​នេះ​ទេ គឺ​កើតមាន​តាំងពី​ឆ្នាំ​១៩៦៣ មក​ម្លេះ ហើយ​ជំងឺគ្រុនឈាម​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​គ្រប់ពេល ប្រសិនបើ​ព្យាបាល​មិនទាន់​ពេលវេលា​។​

​លោក​បញ្ជាក់ថា ជំងឺគ្រុនឈាម វា​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​មិន​ថា​ក្មេង ឬ​មនុស្ស​ចាស់​ទេ ប្រសិនបើ​មាន​មូល​ខ្លា​ញី​ខាំ​ហើយ​វា​ក៏​ជា​ភ្ញាក់​ងារ​ចម្លង​យ៉ាង​ឆាប់រហ័ស​ពី​ម្នាក់​ទៅនា​ក់បាន​តាមរយះ​ឈាម​ដែល​វា​ខាំ​នោះ​។​លោក​វេជ្ជបណ្ឌិត ហៃ រ៉ា បានអោយដឹង​ទៀតថា​ដើម្បី​ដឹង​ពី​អាកា​រះ​ជំងឺគ្រុនឈាម​កើតមាន​ត្រូវ​ស​ង្តេ​ត​ពី​រោគសញ្ញា​ដូចជា​កៅ​ខ្លួន​,​ចេញ​កន្ទួល​តូចៗ​ព៏​ណ​ក្រហម​លើ​ស្បែ ហើយ​រយះពេល ដែល​លិច​រូ​បរាង្គ​ជំងឺគ្រុនឈាម​ចាប់ពី​៥​ថ្ញៃ ទៅ​៧​ថ្ញៃ ហើយ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​ប្រសិនបើ​មិន​រួសរាន់​យក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​។​

​លោក​អោយដឹងទៀតថា ដើម្បី​បង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺគ្រុនឈាម ត្រូវ​សម្អាតផ្ទះ​ស​ម្បែ​រ​ឲ្យ បាន​ស្អាត លាង​ពាង លុបបំបាត់​ភក់ជ្រាំ ប្រមូល​សំបក​កង់ ម៉ូតូ ឡាន ឬ​សំបក​ដូង​ទុកដាក់​ឲ្យ បាន​សមរម្យ ពាក់​ខោ អាវដៃវែង និង​គេង​ក្នុង​មុង​រៀងរាល់​ថ្ញៃ​។​(​ភ​ណ្ឌ័ ប៉ាង )