ខេត្តកំពង់ចាម​អបអរ​សារ​ទរ អង្គភាព​ផ្តល់​សេវា​គំរូ​សម្រាប់​វិស័យ​សុខាភិបាល​

នា​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នេះ​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង ឯក ឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ចូលរួម​ពិធី​អបអរសាទរ មន្ទីរពេទ្យ​ជ័យលាភី អង្គភាព​ផ្តល់ សេ វា​សាធារណៈ​គំរូ​ឆ្នាំ​២០១៩ នៅ​មន្ទីរ​សុខាភិបាល​ខេត្ត ។

​ថ្មីៗ​នេះ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំងប្រទេស​ទទួលបាន​ពានរង្វាន់​សម្តេច​តេ​ជោ​និង​សញ្ញា​ប​ត្រ័​ទទួលស្គាល់​ពី​រដ្ឋាភិបាល​និង​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​មន្ទីរពេទ្យ​ខេត្ត មន្ទីរពេទ្យ​ខេត្តកំពង់ចាម ជាប់​ចំណាត់ថ្នាក់​លេខ ១ កំរិត ៣(CPA 3)​ទូទាំងប្រទេស​។​

​មាន​ប្រសា​ស​ន៏ នៅក្នុង​ពិធី អបអរសាទរ​មន្ទីរ​ពេទ្យ​ជ័យលាភី អង្គភាព​ផ្តល់​សេវាសាធារណៈ គំរូ ឆ្នាំ​២០១៩ ឯកឧត្តម អ៊ុន ចាន់​ដា មាន​ប្រសា​ស​ន៏​ថា អ្វីដែល​ទទួលបាន​ខាង​លើ​នេះ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង របស់ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​គ្រប់លំដាប់​ថ្នាក់ ដោយមាន​ការចូលរួម​យ៉ាង សស្រាក់​ស្រាំ​ពី​មន្ត្រីរាជការ​បំរើកា​រងា​រ​នៅក្នុង​មន្ទីរពេទ្យ​និង​មានការ​ចង្អុលបង្ហាញ​ណែនាំ​លើកទឹកចិត្ត​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្នុងនោះ​ក៏មាន​ការគាំទ្រ​យ៉ាងសកម្ម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ផងដែរ​។​

​ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នេះ​ជា​មោ​ន​ទ​ភាព​របស់​ខេត្តកំពង់ចាម ដែល​បាន​ខិតខំ​បំរើសេវា​សាធារណៈ​សុខាភិបាល ព្យាបាល ជម្ងឺ ជូន​បងប្អូន​ប្រជាពលរដ្ឋ គាំទ្រ​មាន​ជំនឿ ទុកចិត្ត​នូវ​សកម្មភាព​ផ្តល់​សេវា​ព្យាបាល​ជម្ងឺ​ទូទៅ​នៅតាម​មន្ទីរពេទ្យ​របស់​រដ្ឋ​។

​នៅក្នុង​ខេត្តកំពង់ចាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​ទទួលបាន​ចំណាត់ថ្នាក់ អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ ឆ្នាំ​២០១៩ រួមមានៈ​
១.​មន្ទីរពេទ្យ​ខេត្តកំពង់ចាម CPA3 លេខ ១
២.​មន្ទីរពេទ្យបង្អែក​បាធាយ CPA2 លេខ ២
៣.​មន្ទីរពេទ្យបង្អែក​ព្រៃឈរ CPA1 លេខ ៣
៤.​មន្ទីរពេទ្យបង្អែក​ចំការលើ CPA2 លេខ ៨ ។

ថុង​ សីហា