គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់ចាម ចុះ​ពិនិត្យ​អ្នក​កំពុង​ធ្វើ​ច​ក្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ ជាពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ ចុះ​ពិនិត្យ អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម ក្នុង​គោលបំណង​ដេ​ី​ម្បី​ឲ្យ​បងប្អូន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការ​ទ ប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ពេញ​សកលលោក ។​

​បើតាម​នាយករង​រដ្ឋ​បាល​សាលាខេត្ត​កំពង់ចាម លោក នួន ណុ​យ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មជ្ឈមណ្ឌល​កោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​សរុប ចំនួន ៣៦៨​នាក់ ស្រី​១០៥ នាក់ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នេះ ក្រោយ​បាយ​ថ្ងៃត្រង់ លទ្ធផល​បានចេញ​លើក​ទី ២ អវិជ្ជមាន​ចំនួន ៧០​នាក់ និង​បាន​ឲ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ ។

​លោក​នួន ណុ​យ បានបញ្ជាក់​ផងដែរ​ថា​ក្នុង​វេលាយប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ នេះ នឹងមាន​ពលករ មកពី​ព្រំដែន​ចំនួន ១០​នាក់​ទៀត ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម នេះ​ផងដែរ ។​