គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ ខេត្តកំពង់ចាម បន្ត​ទទួល អំណោយ ជា សម្ភារ និង ថវិកា ពី សប្បុរសជន

លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ រួម​នឹង អភិបាល រង ខេត្ត នា​ព្រឹក ថ្ងៃ ទី ៩ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារ និង ថវិកា ពី សប្បុរសជន នានា ដែល បាន​ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេ​ី​ម្បី ទប់ស្កាត់ ការ ឆ្លង រីក​រាល ដាល នៃ ជំងឺ កូ​វីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។

​គួរ បញ្ជាក់ ថា ក្នុង ពិធី ប្រគល់ និង​ទទួល អំណោយ នេះ ដោយ សាខា ធនាគារ A M K ខេត្ត កំពង់ចាម ឧបត្ថម ម៉ាស ចំនួន ៥០០ ប្រអប់ និង ទឹក បរិសុទ្ធ ១៥​កេស . ធនាគារ ជាតិ នៃ កម្ពុជា សាខា ខេត្តកំពង់ចាម ឧបត្ថម្ភ ថវិកា ផ្ទាល់ ខ្លួន ចំនួន ២​លាន​រៀល . ធនាគារ SACOMBANK សាខា ខេត្តកំពង់ចាម ឧបត្ថម្ភ អាល់កុល ចំនួន ៣​កាន ម៉ាស ២៥០០ ម៉ាស មី​ម៉ា​ម៉ា ២​កេស ធំ និង ទឹក បរិសុទ្ធ ចំនួន ១០​កេស . ក្រុមហ៊ុន មិត្ត​ហ្វូ​ន សាខា ខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស ចំនួន ៤៥០០​ប្រអប់ និង អាល់កុល លាងដៃ ចំណុះ ២៥០ មី​លី​លីត្រ ចំនួន ១៩២​ដប ផងដែរ ។

​ឆ្លៀត ក្នុង ឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ថ្លែងអំណរគុណ ចំពោះ សាខា ធនាគារ ក៏ដូចជា សប្បុរសជន នានា ដែល បាន គាំទ្រ ឧបត្ថម្ភ ជា សម្ភារ និង ថវិកា ជូន ដល់​គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ ដែលជា​ការរួមចំណែក យ៉ាងសំខាន់ ក្នុង​សកម្មភាព​នានា ដើម្បី​ប្រយុទ្ធ ប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ ហើយ ក៏​ជា​ការជួយ​រំលែក​ទុក្ខលំបាក ការខ្វះខាត របស់​បងប្អូន ពលករ ចំណូល ស្រុក និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០​កុម្ភៈ ដែល កំពុង ធ្វើ​ច​ត្តា​ឡី​ស័ក ផង ដែរ ៕​