ខេត្តកំពង់ចាមមានរោងចក្រចំនួន១៦ រោងចក្រស្បែកជើងចំនួន០៧ គ្រិះស្ថានសហគ្រាស ជាង៤០០ និងសណ្ឋាគា ភោជនីដ្នាន អាហារដ្នាន ហើយមានការងារក្នុងវិស័យសំខាន់ៗ ផ្នែកសេវាហិរញ្ញវត្តុ ធនាគាគ្រិះស្ថានមីក្រូហិរញ្ញវត្តុ ដែលបានផ្តល់ការងារអោយប្រជាពលរដ្ឋជាច្រើនមានការងារធ្វើនឹងទទួលបានប្រាក់ឈ្នួលសមរម្យទៅតាមការងារនីមួយៗ នេះបើតាមការឲ្យដឹងពីលោកស្រីខៀវសុជាតិ។
លោក ស្រី ខៀវសុជាតិ ប្រធានការិយាល័យអធិការកិច្ចនិងវិវាទការងារនៃមន្ទិរការងារថា មន្ទីរបាននិងកំពុងតែអនុវត្តសកម្មភាពរបស់ខ្លួនស្របតាម គោលនយោបាយរបស់ក្រសួងការងារ ក៏ដូចជាគោលនយោបាយរបស់រាជរដ្នាភិបាល ជាពិសេសយើងផ្តោតទៅលើ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ។ក្នុងនោះគោលនយោបាននេះបានដាក់ឲ្យ អនុវត្តចាប់តាំងពី២០០៥ ដល់២០២៥ ដើម្បីបង្កើតឪកាសការងារជូនប្រជាពរដ្ន ដើម្បីបង្កើត ក្តីសង្ឃឹម និងប្រាក់ចំណូលសមរម្យ សម្រាប់ប្រជាពដ្នធ្វើការងារក្នុងស្រុក។
លោកស្រីបានបន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខិតខំដោះស្រាយ តាមរយៈការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយបង្កើតឱ្យមានឡើងនូវប្រព័ន្ធព័ត៌មានទីផ្សារការងារជាតិមួយ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA )ដែលដើរតួនាទីក្នុងការប្រមូល វាយតម្លៃ និងផ្តល់ព័ត៌មានទីផ្សារទូលំទូលាយ សំដៅធ្វើឱ្យមានតម្លាភាព ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារការងារ ផ្តល់ភាពងាយស្រួលឆាប់រហ័សដល់អ្នកស្វែងរកការងារ និងនិយោជកក្នុងការទទួលបានព័ត៌មាន និងការផ្គូផ្គងរវាងឱកាសការងារ និងដំណឹងជ្រើសរើសកម្លាំងពលកម្ម ព្រមទាំងផ្តល់ការគាំទ្រផ្សេងទៀត ដើម្បីជួយឱ្យទីផ្សារការមានដំណើរការកាន់តែប្រសើរ៕
ធឹម សារ៉ន