ថវិកាមូលនិធិឃុំអំពិលនាឆ្នាំ២០១៩នេះ នឹងយកទៅកសាងផ្លូវបេតុងមួយខ្សែប្រវែង៣៧២ម៉ែត្រស្ថិតនៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ។នេះបើតាមការបញ្ជាក់ពី មេឃុំអំពិល។
លោក រដ្ឋ គឹមហៃ មេឃុំអំពិល បានប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រី នៅថ្ងៃនេះថា ផ្លូវនៅក្នុងឃុំអំពិល ទាំងមូលមានប្រវែងសរុបចំនួន ជាង៣០គីឡូម៉ែត្រ ។ ដោយឃើញថាក្នុងឃុំស្រឡៅ ជួបបញ្ហាលំបាកផ្លូវធ្វើដំណើរខ្លាំងទើមអាជ្ញាធរសម្រេច កំណត់ធ្វើផ្លូវបេតុងនាឆ្នាំ២០១៩នេះតែម្តង។
លោកបន្ថែមថា ផ្លូវបេតុងមួយខ្សែប្រវែង៣០០ម៉ែត្រនេះ ត្រូវចំណាយថវិកាវិនិយោគឃុំចំនួន ១៤០លានរៀល ។ លោកបន្ថែមថា ផ្លូវមួយខ្សែនេះគឺតភ្ជាប់ពីផ្លូវបេតុងចាស់ការពីឆ្នាំ២០១៨កន្លងទៅដើម្បីបញ្ចប់ខ្សែនៅក្នុងភូមិស្រឡៅតែម្តង ។
លោក មេឃុំបានបង្ហើបបន្ថែមថា ក្រៅពីគម្រោងវិនិយោគឃុំ ក្នុងឃុំអំពិល មានគម្រោង៣ផ្សេងទៀតដែលជាគម្រោងថ្នាក់ខេត្ត គឺផ្លូវបេតុងចាប់ពីផ្លូវជាតិលេខ៧ ចូលដល់ឃុំរអាង មានប្រវែង ៩០០ម៉ែត្រ មួយខ្សែទៀត ចូលពីភូមិអំពិលលើទោ ភូមិអំពិលក្រោម ប្រវែង ១២៣០ម៉ែត្រ និងផ្លូវកៅស៊ូ ពីទន្លេអ៊ុំ ដល់នាគព័ន្ធ ១០០០ម៉ែត្រ ។
ស៊ឹមខុមបញ្ញារ៉ា