បញ្ហា​វិវាទ​សំណង់​បិទផ្លូវ​នៅ​ស្រុក​ស្រី​សន្ធរ ជាង​១០​ឆ្នាំ ត្រូវបាន​លោក​អភិបាលខេត្ត​កំពង់ចាម ដោះស្រាយ​បញ្ចប់​ត្រឹមតែ​រយ​:​ពេល​ជាង​១០​ម៉ោង និង​បើកផ្លូវ​នោះ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​វិញ បន្ទាប់ពី​ទទួលបាន​បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន​

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ដោះស្រាយ​បញ្ចប់​បញ្ហា​បេ​ី​ក ផ្លូវ​សាធារណ​: ត្រឹមតែ​ជាង​១០​ម៉ោង ដែល​រឿងនេះ​មាន​អាយុកាល​ជាង​១០​ឆ្នាំកន្លងមក​ហេ​ី​យ​។ ករណី​នោះ​ស្ថិតក្នុង​ភូមិ​ត្នោត​លើ ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ដោយ​ភាគី​ទំនាស់​យល់ព្រម​រុះ​រេ​ី​របង​បេតុង និង​បើកផ្លូវ​ប្រើប្រាស់​ជា​សាធារណៈ​វិញ ។​

​សូម​រំលឹកថា ករណី​ទំនាស់​ដី​ផ្លូវ​សាធារណ​: ខាងលើ កេ​ី​ត​ឡេ​ី​ង​តាំងពី​ឆ្នាំ ២០០៥ មកម្ល៉េះ រហូត​បាន​ប្តឹង​ចូល​តុលាការ​នៅ​ឆ្នាំ ២០០៦ និង​មាន​ចេញ​ដីកា កិច្ចការ​ប្រ​ញ៉ាប់ ក្នុងការ​បើកផ្លូវ​ទទឹង​៣​ម៉ែត្រ​។ តុលាកា​បាន​បង្គាប់​ឲ្យ​ភាគី​ម្ខាង​ទៀត​អនុវត្ត តែ​ភាគី​នោះ មិន​ព្រម​អនុវត្តតាម​ការសម្រេច​របស់​ដីកា​នោះ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ទទួលបាន​គោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ដឹកនាំ​គណកម្មការ​ចម្រុះ​ខេត្ត ចុះ​ដោះស្រាយ​បញ្ចប់​ករណី​វិវាទ​នេះ ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រធាន​តុលាកា​ខេត្តកំពង់ចាម លោក សួស ឡា និង​ព្រះរាជអាជ្ញា លោក វង្ស ប៊ុន​វិសុទ្ធ រួមទាំង​មន្ទីរជំនាញ ,​អាជ្ញាធរ​មូលដ្ឋាន និង គូភាគី​ទាំងសងខាង និង​អ្នកតំណាង​ភាគី ក៏​មក​ចូលរួម​ផងដែរ ។​

​ដោយ​អនុវត្តតាម​នីតិវិធី​នៃ​ការដោះស្រាយ​បញ្ហា និង ឈានដល់​ការយល់ព្រម​ពី​ភាគី​សាងសង់​របង​លេ​ី​ដី​ផ្លូវ​សាធារណ​: ក្នុងការ​ស្ម័គ្រចិត្ត​រុះ​រេ​ី​របង​ថ្ម​ដោយ​ខ្លួនឯង ទន្ទឹមនឹងនេះ​ជាការ​ឆ្លេ​ី​យ​តប​តាម​សំណូមពរ​របស់​គូរ​ភាគី​ទំនាស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ជួយឧបត្ថម្ភ​ថវិកា ចំនួន ៥ លាន​រៀល សម្រាប់​រុះរើ​ផ្ទះ និង​របង​ថ្ម ចេញពី​ផ្លូវ​សាធារណៈ ដែល​ភាគី​បង្ក​បាន​បិទ​រយៈពេល​ជាង​១៦ ឆ្នាំ​មកហើយ​។

​សូមបញ្ជាក់ថា ការដោះស្រាយ​នេះដែរ គូភាគី​បាន​ព្រមព្រាង​ទទួលយក​ទាំងសងខាង​ដោយ​ក្តី​រីករាយ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ចុះ​មកជួយ​ដោះស្រាយ​ជូន​ពួកគាត់​៕​