បុត្រា​សម្តេច​តេ​ជោ ឧបត្ថម្ភ គ្រែ ២៥០ ខណៈ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម នឹង​ដំណើរការព្យាបាល​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នៅដើម​ខែឧសភា​នេះ​

លឹម​ ប៉ៃលិន

​កំពង់ចាម : បុត្រា សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា គឺ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ បាន​ជួយឧបត្ថម្ភ​គ្រែពេទ្យ​ចំនួន ១០០​គ្រែ និង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយក​ដា្ឋ​ន​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ និង​លោកជំទាវ បាន​ជួយឧបត្ថម្ភ​គ្រែពេទ្យ​ចំនួន ១៥០​គ្រែ សម្រាប់ មន្ទីរពេទ្យ មេគង្គ កំពង់ចាម ដែល នឹង ចាប់ផ្ដើម បេ​ី​ក ដំណើរការ ព្យាបាល អ្នក វិជ្ជមាន កូ​វីដ -១៩ ជូន​បងប្អូន ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ នៅ ដើម ខែ ឧសភា ឆ្នាំ ២០២១ នេះ ។

​គួរ រំលឹក ផង ដែរ ថា បន្ទាប់ ពី ព្រឹត្តិការណ៍ ២០​កុម្ភៈ បាន​រីក រាលដាល​ដល់ ខេត្ត​ត្បូងឃ្មុំ និង ខេត្តកំពង់ចាម សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ណែនាំ ដល់ រដ្ឋបាល ខេត្តកំពង់ចាម ឲ្យ យក ទីតាំង ធ្វើ ច​ត្តា​ឡី​ស័ក នៃ​សណ្ឋាគារ មេគង្គ ដែល មាន​ចំនួន ៧១​បន្ទប់ សម្រាប់ ធ្វើ ជា មន្ទីរពេទ្យ ព្យាបាល អ្នក វិជ្ជមាន​វីរុស កូ​វីដ -១៩ ។

ដោយឡែក កាលពី ចុង សប្ដាហ៍ កន្លង ទៅ នេះ ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ វឌ្ឍនភាព នៃ ការ កែលំអ មន្ទីរពេទ្យ មេគង្គ កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ ដល់ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ ព​ន្លឿ​ន ការងារ នេះ ឲ្យ បាន ឆាប់ រួចរាល់ ទាំង មាន គុណភាព និង សោភណភាព ក្នុងនោះ ត្រូវ​រៀបចំ បន្ទប់ សម្រាប់ បុគ្គលិក សុខាភិបាល និង បន្ទប់ គ្រែ សម្រាប់ អ្នក ជំងឺ ដោយមាន​ការ រៀបចំ បំពាក់ សម្ភារ បរិក្ខារ និង បណ្តាញ ទឹក ភ្លើង ថ្មី ព្រមទាំង សំអាត បរិស្ថាន ក្នុង អគារ និង ទីធ្លា​នៅ ខាង ក្រៅ ឲ្យ បាន ស្អាត ល្អ ដេ​ី​ម្បី ប្រែ ក្លាយ អតីត សណ្ឋាគារ មេគង្គ នេះ ឲ្យ ក្លាយ ទៅ ជា មន្ទីរពេទ្យ ប្រកប ដោយ ជំនឿ និង ការជឿ ទុកចិត្ត សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូ​វីដ -១៩ ជូន​បងប្អូន ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ នៅ ដើម ខែ ឧសភា ឆ្នាំ ២០២១ នេះ ។

​បេ​ី​យោងតាម សេចក្តី ជូន ដំណឹង របស់ ក្រសួង សុខាភិបាល គិត ត្រឹម ថ្ងៃ ទី ១ ខែឧសភា ឆ្នាំ ២០២១ នេះ បាន រក ឃើញ អ្នក វិជ្ជមាន វីរុស​កូ​វីដ -១៩ ថ្មី ចំនួន​៤​នាក់ ដែល រស់នៅ ក្នុង ស្រុក មួយ ចំនួន នៃ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន អ្នក វិជ្ជមាន កូ​វីដ -១៩ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាម មាន ចំនួន ៦០​នាក់ ក្នុងនោះ អ្នក ប៉ះពាល់ ដោយ ផ្ទាល់ និង ប្រយោល ជា ច្រើន នាក់​ផងដែរ ដែល កំពុង ធ្វើ ធ្វើ​ច​ត្តា​ឡី​ស័ក ៕​