ប្រព័ន្ធទឹកស្អាតក្នុងឃុំកោះមិត្ត ដែលប្រជាពលរដ្ឋប្រើប្រាស់អស់រយះពេលជាង៥ឆ្នាំ កន្លងមកនេះ តំលៃ នៅតែមានតំលៃខ្ពស់ដដែរ បើទោះបីពីមុនមក អាជ្ញាធរមូលដ្ឋានធ្លាប់ធ្វើការសម្របសម្រួលឲ្យក្រុមហ៊ុន ជួយបញ្ចុះតំលៃឲ្យនៅតំលៃទាបជាងនេះ ក៏ដោយ នេះបើតាមការឲ្យដឹងពីលោក វ៉ែន នាង មេឃុំកោះមិត្ត មានប្រសាសន៏ កាលពីម៉ោង ១១ ថ្ញៃទី ០២ ខែ កញ្ញា ឆ្នាំ២០១៩។
លោក វ៉ែន នាង មានប្រសាសន៍ថា ក្នុងឃុំកោះមិត្តមាន៩ភូមិ មកទល់ពេលនេះ គ្រប់ភូមិមានប្រព័ន្ធទឹក ស្អាតប្រើប្រាស់ ចាប់តាំងពីមានអ្នកវិនិយោគដែលទទួលអាជ្ញារប័ត្រដែលបំរើងសេវាទឹកស្អាតជូនប្រជាពលរដ្ឋ មានតំលៃ ២៥០០រៀល ដោយមើលឃើញពីការជីវភាពរបស់ប្រជាពលរដ្ឋមានការខ្វះខាត អាជ្ញាធរធ្វើការចរចារ ជាមួយម្ចាស់វិនិយោគ ទឹកស្អាតបានសូមបញ្ចុះតំលៃបាន១០០រៀល កាលពីឆ្នាំ២០១៨ ដូច្នេះ តំលៃបច្ចុប្បន្ន នៅសល់២៤០០រៀល ។លោកថា ការចរចារនេះអាចធ្វើទៅបានក្នុងរយះពេល៥ឆ្នាំបានម្តងតែប៉ុណ្ណោះ ទើបអាចធ្វើការចរចារសូមបញ្ចុះតំលៃទឹកបានម្តងទៀត។
លោក វ៉ែន នាង បន្តថា សម្រាប់ការពង្រីកបណ្តាញទឹកស្អាតក្នុងឃុំកោះមិត្ត ប្រជាពលរដ្ឋនៅមិនទាន់បានទទួល គ្រប់ខ្នងផ្ទះឡើយទេ ជាពិសេសភូមិកំពង់ត្រុំក្រោម នៅ សល់ ចំនួន៥០គ្រួសារ មិនទាន់មាន ទឹកស្អាតប្រើនៅឡើយទេ។
លោកបញ្ជាក់ថា ទាក់ទងទៅនិងការបញ្ចុះតំលៃទឹកដែលប្រជាពលរដ្ឋចង់ឲ្យ អាជ្ញាធរស្នើរសុំ បញ្ចុះតំលៃនៅត្រឹមក្រោម២០០០០រៀល អាជ្ញាធរមូលដ្ឋានមិនមានសម្ថតភាពដោះស្រាយទៅតាមការសំណូមពរឲ្យរបស់ប្រជាពលរដ្ឋដែលចង់បាននោះទេ ដោយសារ តែ អ្នកវិនិយោគទឹកស្អាត កន្លងមកធ្លាប់បកស្រាយថា បើក្រុមហ៊ុនបញ្ចុះតំលៃនៅទាប មិនអាចចំណេញនោះទេ។
លោកឲ្យដឹងទៀត ថា ដើម្បីជួយសម្រួលដល់ការជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ អាជ្ញាធរឃុំកោះមិត្ត មានតែសូមសំណូមបន្តទៅអាជ្ញាធរថ្នាក់លើ ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋផង។សម្រាប់ផែន ការបន្ត អាជ្ញាធរឃុំនឹង ជំរុញឲ្យក្រុមហ៊ុនទឹកស្អាត ពង្រីកឲ្យដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីចូលរួម ការបន្ថយការលំបាក មានសុខភាពល្អ ទាំងអស់គ្នា។
ដោយ ភ័ណ្ឌ ប៉ាង