ផ្លូវ​ក្រោល​កៅស៊ូ​ក្នុង​ឃុំ​មៀនដំណើរ​ការសាងសង់​បាន​៧០%

ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ប្រវែង​ជាង​៦.០០០ ម៉ែត្រ​ដែល​កំពុង​ដំណើរ​ស្ថាបនា ដោយ​នាយក ដ្ឋា​ន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ បែក​ចេញពី​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម គឺ​សង់​បាន​ចំនួន 70% ហើយ គិត​មក​ត្រឹម ខែសីហា ឆ្នាំ​២០១៩​នេះ នេះ​បើតាម​ការ​អោយដឹងពី លោក ឈឺ​ន ឈិន ក្រុមប្រឹក្សាឃុំ​មៀន លើកឡើង​។​

​លោក ឈឺ​ន ឈិន មានប្រសាសន៍ថា ផ្លូវ​កៅស៊ូ​ដែលជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល ក្រុមហ៊ុន បានសំរេច​៧០% ផ្លូវ​នេះ​បែង​ចែកជា​ពីរ​ប្រភេទ ទី​១ ធ្វើជា​ប្រភេទ​ផ្លូវ​កៅស៊ូ មាន​ប្រវែង ៥០០០​ម៉ែត្រ និង​ទី​២ ធ្វើជា​ប្រភេទ​ផ្លូវ​បេតុង មាន​ប្រវែង ១០០០​ម៉ែត្រ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន ធ្វើ​ផ្លូវ​ពីរ​ប្រភេទ ដោយសារតែ ស្ថានភាព​ទឹកដី​នៅ​ទីនោះ មាន​កន្លែង​ខ្លះ​ផ្លូវ​លិច​ទឹក​។​

​លោក​បញ្ជាក់ ថា ផ្លូវ​ប្រវែង​៦០០០​ម៉ែត្រ ទទឹម ៨​ម៉ែត្រ ឆ្លងកាត់​៥​ភូមិ ដែល​ផ្លូវ​កៅស៊ូ​ធ្វើ​ចាប់ពី​ផ្លូវជាតិ​លេខ​៧ នៅ​ផ្តុំ​ផ្សារ​មៀន រហូតដល់ ភូមិ​កំពង់​សំណាញ់ ហើយ ផ្លូវ​បេតុង​ធ្វើ​ចាប់ពី​ភូមិ​កំពង់​សំណាញ់ រហូតដល់​បឹង​ធំ មកទល់ពេលនេះ ក្រុម​វិស្វកម្ម​បាន​ចាក់​ក្រាល​គ្រួស​ក្រហម​ខាងក្រោម​បញ្ចប់​រួច​រួល​ហើយ ដូច្នេះ នឹង​ឈានទៅ​ចាក់​កៅស៊ូ​ឆាប់ៗ​នេះ ហើយ​គម្រោង​នេះ ប្រើប្រាស់​ថវិការ​ថ្នាក់ជាតិ​តាមរយះ​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​។​លោក​អោយដឹងទៀតថា ចាប់ពី​ឆ្នាំ​២០២០​តទៅ កញ្ចប់​ថវិការ​របស់​ថ្នាក់ឃុំ ក្រុមប្រឹក្សាឃុំ​បានសំរេច​ធ្វើ​ផ្លូវ​បេតុង​ចំនួន​ពីរ​ភូមិ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តទៅ គឺ​ភូមិ អូរ​សង្កែ និង​ភូមិ​ឃ្លោ​យ​ទី​២​។

ដោយ ភ័​ណ្ឌ ប៉ាង​