ផ្លូវបេតុងប្រវែង៣៨៤ម៉ែត្រ ក្រុមហ៊ុនចាប់ផ្តើមដំណើរការសាងសង់ចាក់ជូនប្រជាពលរដ្ឋសម្រេចបាន ៣០ភាគហើយ ដើម្បីបង្កលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅផ្សារ ដឹកជញ្ជូលកសិផល និងសិស្សានុសិស្សទៅសាលារៀនកាន់តែងាយស្រួលជាងពីមុន នេះបើតាមការអោយដឹងពីលោក វ៉ា ចក់ ជំទប់ទី១ ឃុំគ្រៀជ្រៃ ស្រុកកំពង់ ខេត្តកំពង់ចាម កាលពីថ្ញៃទី០៧ ខែ តុលា ឆ្នាំ២០១៩នេះ។
លោក វ៉ា ចក់ មានថ្លែងថា កាលពីថ្ញៃទី៣ ខែ តុលា ឆ្នាំ២០១៩ ក្រុមហ៊ុនបានចាប់ផ្តើមចាក់បេតុងជូន ប្រជាពលរដ្ឋក្នុងភូមិ ព្រែកយួន មានប្រវែងសរុបទាំងអស់ចំនួន៣៨៤ម៉ែត្រ ដែលនៅពេលសព្វថ្ញៃនេះ ក្រុមហ៊ុនកសាងសំរេចបាន៣០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ញៃទី១៥ ខែ តុលា ឆ្នាំ២០១៩ខាងមុខឆាប់ៗនេះ។លោកបន្តថា ផ្លូវបេតុងដែលមានប្រវែង៣៨៤នេះ គឺប្រើប្រាស់ថវិកាមូលិធិ ឃុំគៀនជ្រៃ ប្រមាណជាង៨៤លានរៀល ដើម្បីកសាងផ្លូវមួយខ្សែនេះឡើង។
លោកបន្តថា មូលហេតុដែលអាជ្ញាធរ ឃុំគៀនជ្រៃ ជ្រើសរើសយកភូមិព្រែកយួនកសាងផ្លូវបេតុង ដោយ សារតែស្ថានភាពទឹកដីនៅទីនោះ ជាតំបន់ផ្លូវលិចទឹក ហើយឧស្សារហណ៏ទឹកហូរដាច់ផ្លូវ ដូច្នេះ ដើម្បី ប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាលផ្តល់ឲ្យមានប្រសិទ្ធភាពខ្ពស់ មានតែធ្វើផ្លូវប្រភេទបេតុងទើបអាចទប់ ទល់និងចរន្តទឹកហូរបាន។
លោកអោយដឹងថា ការអនុវត្តន៏អភិវឌ្ឍន៏តំរូវដែលប្រជាពលរដ្ឋចង់បាន កន្លង មកអាជ្ញាធរឃុំជួបការលំបាកខ្លះៗ ពីព្រោះ តំរូវការចង់បានរបស់ប្រជាពលរដ្ឋមានច្រើន ហើយថវិកាឃុំ នៅមានកំរិត ហើយស្ថានភាពទឹកដីគៀនជ្រៃមានតំបន់លិចទឹកមានច្រើន ធ្វើឲ្យផ្លូវខូចខាតច្រើននៅពេលទឹកសម្រកទៅវិញ។លោកបញ្ជាក់ថា ផែនការបន្តអាជ្ញាធរឃុំនឹងធ្វើការជុសជួលខូចឡើងវិញ ក្រោយពីទឹកសម្រក។
ភណ្ឌ័ ប៉ាង