មន្ត្រី​ជំនាញ​ជំរុញ​ឲ្យ​ស្ត្រី​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជាជាង​ប្រើ​សេវា​នៅ​ថ្នាក់ឃុំ សង្កាត់​

ករណី​លែងលះ​មានតែ​តុលាការ​មួយគត់​ដែល​អា​ចស​ម្រេ​សេចក្តី​បាន នេះ​ជាកា​លើកឡើង​របស់លោក​ស្ត្រី គុណ សុ​មុន្នី ប្រធានការិយាល័យ​ផ្នែក​ច្បាប់​នៃ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ចាម​។
​កា​លើកឡើង​បែបនេះ នា​ក្នុងឱកាស​លោកស្រី​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សន្ទនា​មតិ របស់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី ខេត្តកំពង់ចាម ក្រោម​ប្រធានបទ ដំណើរការ​លែងលះ​ករណី​ហិង្សា​ក្នុង​គ្រួសារ នា​ថ្ងៃ​១៧ ខែកក្កដា នេះ​។​

​លោកស្រី​បន្តថា ករណី​លែងលះ​អាច​ត្រូវបាន​លើក​មក​និយាយ​ជា​ពី​ចំណុច ទី​១ ករណី​អ្នកមាន​ចំណង​ផ្លូវច្បាប់ បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ អ្នក​ដែល​ផ្ដាច់ចំណង​បាន​មានតែ​តុលាការ​តែប៉ុណ្ណោះ ទី​២ ករណី​អ្នក​មិនមាន​សំបុត្រអាពាហ៍ពិពាហ៍ ច្បាប់​មិនបាន​ទទួលស្គាល់​គាត់​ជា​ប្ដី​ប្រពន្ធ​ទេ​ដូចនេះ​ប្ដី​ប្រពន្ធ​អាច បង្ហាញថា​ចែកផ្លូវ​គ្នា​ត្រឹម​ឃុំ​សង្កាត់​បាន តែ​នៅមាន​បញ្ហា​បែងចែក​ទ្រព្យ និង​សិទ្ធ​គ្រប់​គ្រប់​កូន ដែលជា​ចាំបាច់​ត្រូវតែ​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជា​អ្នកសម្រេច​ព្រោះ ឃុំ​គ្មាន​សិទ្ធិ​សម្រេច​នោះទេ​។
​លោក ប្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម បាន​ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ដែរ​ថា បើតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ មិន​ផ្ដល់​សិទ្ធិ​សម្រេច​ករណី​លែងលះ ឬ​បែងចែក​ទ្រព្យ​នោះទេ​គឺ​ប្រើ​វិធានការ​សម្របសម្រួល តែប៉ុណ្ណោះ​។

​លោក​បាន​បន្ថែមទៀតថា ក្រមរដ្ឋប្បវេណី ខ្មែរ​ក៏បាន​កំណត់​ផងដែរ​ថា ឃុំ សង្កាត់ អាច​សាកល្បង​ធ្វើការ​សម្របសម្រួល​ករ​ណី​លែងលះ​តែបើ​មិនត្រូវ​គ្នា ក្នុងអំឡុងពេល​១៥​ថ្ងៃ​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​បន្ត​នីតិវិធី​។
​លោកស្រី គុណ សុ​មុន្នី បាន​បញ្ចាក់​ប្រាប់ថា មន្ត្រី​កិច្ចការនារី​និង​ផ្ដល់​ការប្រឹក្សា​ផ្នែក​ច្បាប់​ជូន​ស្រី​រងគ្រោះ និង​ជួយ​សម្រួល​ដល់​ការ​ដំណើរការ​នីតិវិធី​នៅ​តុលាការ​ប្រសិនបើ​ស្រី​រងគ្រោះ​ស្មើ​សុំ​៕

មួន ធារី