មន្ត្រី​ជំនាញ​សំណូមពរ​អោយ​ប្រជាពលរដ្ឋ ទិញ​សាច់ជ្រូក​ដែល​អូស​ត្រា​បរិភោគ​

មេ​ពេទ្យសត្វ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា មុននឹង​អនុញ្ញាត​ឲ្យ​សាច់ជ្រូក​ចរាចរ​នៅលើ​ទីផ្សារ​បាន គឺ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ និង​ត្រូវ​អូ​ល​ត្រា​សំគាល់​គ្រប់​សាច់ជ្រូក​នៅ​គ្រប់​ទីសត្តឃាត តែបើ​បើ​សាច់ជ្រូក​ដែល​គ្មាន​អូស​ត្រា សូមកុំ​ទិញ​បរិភោគ​ឲ្យ​សោះ​។​

​លោក លន់ សុផល ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម ប្រាប់​វិទ្យុជាតិ​នៅ​ថ្ងៃទី​១៥​ខែសីហា ថា នៅក្នុង​ខេត្តកំពង់ចាម​មាន​ទីសត្តឃាត​ចំនួន​៨​កន្លែង ហើយ​ស្របច្បាប់​ទាំងអស់​។ មុនពេល​ចរាចរ​សាច់ជ្រូក​នៅលើ​ទីផ្សារ​បាន​ឞ គឺ​ត្រូ​ង​ឆ្ល​ហ​កាត់​ការត្រួតពិនិត្យ​បច្ចេកទេស​ការដឹកជញ្ជូន​សត្វ​មុនពេល​ព​ឃាត តាមដាន​ការ​ស្តុក​ទុក ពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​នៅ​កន្លែង​សត្តឃាត​បានច្បាស់លាស់​ទើ​ប​មន្ត្រី​ពេទ្យសត្វ​អូស​ត្រា​។​


​លោក​បន្តថា ដោយសារតែ​មិនទាន់មាន​ទីសត្តឃាត​គ្រប់គ្រាន់ នាំ​ឲ្យ​មាន​ភាពខ្វះ​ចន្លោះប្រហោង​ខ្លះៗ បុក​រួមទាំង​កម្លាំង​ជំនាញ​ពេទ្យសត្វ​មាន​តិច ធ្វើ​ឲ្យ​មាន​ជនខិលខូច​ឬ​អជីវ​ករ​មួយចំនួន​តូច​លួចលាក់​កាប់​ជ្រូក​លក់​ដោយ​គ្មាន​ច្បាប់ ពិសេស​នៅ​ទីជនបទ​។

​បញ្ហា​នេះ​លោក លន់ សុផល ទាមទា​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការយល់ដឹង​បន្ថែម ដោយ​ត្រួត​ពិនិត្យមើល​ជាមុន​បើ​សាច់ជ្រូក​គ្មាន​អូស​ត្រា​ព័ណ៌​ខៀវ​ទេ កុំ​ទិញ​ជាដាច់ខាត ព្រោះ​សាច់ជ្រូក​នោះ​គ្មាន​ការ​ត្រូតពិនិត្យ​ពី​ពេទ្យសត្វ​ឡើយ ដូចនេះ​មិន​ធានាថា​មានគុណ​ភាព​៕

លោក អឿន ស្រួ​