មន្ទីរកសិកម្មខេត្តកំពង់ចាមណែនាំឲ្យប្រជាកសិករ ជ្រើសរើសមុខរបបចិញ្ចឹមមាន់ ទា ដើម្បីទទួលបានប្រាក់កម្រៃខ្ពស់

ការជ្រើសរើសមុខរបបចិញ្ចឹមមាន់ ទា ចាប់ពី១០០ក្បាលឡើងប្រជាពលរដ្ឋអាច រកចំណូល បាន ចន្លោះពីចាប់៥០០ដុល្លារ រហូត ដល់ ៦០០ដុល្លារ ដោយចំណាយរយះពេលចិញ្ចឹមតែ ៣ខែ តែប៉ុណ្ណោះ អាចទទួលបានផល នេះបើតាមការលើកឡើងពីលោក ជឹម ស៊ីម៉ាច ប្រធានការិយាល័យផ្នែកផលិតកម្មសត្វ នៃមន្ទីរកសិកម្ម កាលពីវេលា ម៉ោង ១១ថ្ញៃត្រង់ ទី០៣ ខែ កញ្ញា ឆ្នាំ២០១៩ក្នុងកម្មវិធីសន្ទនាមតិ។

លោក ជឹម ស៊ីម៉ាច ថ្លែងថា ការចិញ្ចឹមមាន់ ទា ប្រជាពលរដ្ឋមិនចាំបាច់បារម្ភពីរឿងគ្នានទីផ្សារលក់នោះទេ ដោយមន្ទីរកសិកម្មបានធ្វើការសហការជាអង្គការជាដៃគូរ និងមន្ទីរពានិជ្ជកម្មដើម្បីជួយរកទីផ្សារជូនប្រជាពលរដ្ឋដែលចិញ្ចឹម មាន់ ទានេះ។លោកបន្តថា ការចិញ្ចឹម មាន់ ឬ ទា ប្រជាកសិករ ងាយស្រួលចិញ្ចឹម ប្រើប្រាស់ដើមទុនតិច មិនងាយឆ្លងជំងឺផ្តេសផ្តាស ប្រសិនបើប្រជាកសិករ អនុវត្តន៏ទៅតាមបច្ចេកទេសដែលមន្ទីរកសិករធ្វើការបង្ហាត់ បង្រៀនជូនរួច។

លោកអោយដឹងទៀតថា សព្វថ្ញៃមន្ទីរពានិជ្ជកម្មបានទទួលការកាម្មុងសាច់មាន់ ទា ជាច្រើនពីម្ចាស់កម្មវិធីបុណ្យ ពីធីរោងការ និងទីផ្សារជាច្រើន ដែលកំពុងត្រូវការមាន់ក្នុងស្រុក ដើម្បីផ្តត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក មិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ដូច្នេះ ប្រសិនប្រជាពលរដ្ឋមានបំណងចាប់មុខរបបចិញ្ចឹមមាន់ ឬ ទា នឹងទទួលបានផលប្រយោជន៏ជាច្រើនពីការចិញ្ចឹមនេះ។
លោកបញ្ជាក់បន្ថែមថា មន្ទីរកសិកម្ម ក៏បានធ្វើ ការសហការជាអង្គការ ចៃការ (Jaca) គម្រោងទន្លេសាប និង មន្ទីរអភិវឌ្ឍន៏ជនបទ (ADB) ដើម្បីជួយបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ផ្តល់ដើមទុនខ្លះៗ និង ធ្វើការតាមដានជាប្រចាំ។ដូចនេះ ប្រជាពលរដ្ឋដែលចង់ចេះពីបច្ចេកទេសចិញ្ចឹមសត្វ មន្ទីរអាចចុះទៅបង្រៀនដល់ផ្ទះរបស់ប្រជាកសិករថ្ថែមទាំងមិនចំណាយថវិការអ្វីទាំងអស់ដោយគ្រាន់តែប្រជាកសិករធ្វើសំណើរតាមរយះ អាជ្ញាធរ ភូមិ ឃុំ នោះ មន្ទីរកសិកម្មខេត្តនិងចាត់មន្រ្តីជំនាញចុះទៅបង្រៀនផ្ទាល់តែម្តង។

លោកអោយដឹងទៀតថា កន្លងមកប្រជាពលរដ្ឋដែលបរាជ័យក្នុងការចិញ្ចឹមមាន់ ឬ ទា ដោយសារ ប្រជាពលរដ្ឋនៅពេលដែលមន្រ្តីកសិកម្មបង្រៀនមិនសូវយកចិត្តទុកដាក់ស្តាប់ មានផ្នត់គំនិតថាគ្នានទីផ្សារ និង មិនបានអនុវត្តន៏ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសដែលមន្ទីរបានធ្វើការណែនាំនោះទេ។

ដោយ ភ័ណ្ឌ ប៉ាង