មន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម អំពាវនាវដល់អគ្គីសនីកំពង់ចាមឲ្យជួយជំរុញដល់ក្រុមហ៊ុនអគ្គីសនីក្នុងខេត្តកំពង់ចាមទាំងអស់ ធ្វើការសំអាតខ្សែរបញ្ជូនអគ្គីសនី និងផ្សព្វផ្សាយដល់ព្រះរាជាពលរដ្ឋឲ្យបានញឹកញាប់តាមតំបន់នីមួយៗ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារតែការឆ្លងចរន្តអគ្គីសនីនេះបើតាមការលើកឡើងរបស់ លោក ព្រាប វិច្ឆិកា អនុប្រធានការិយាល័យថាមពល និងប្រេងកាត នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម ។
លោក ព្រាប វិច្ឆិកា ប្រាប់វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាមនៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ថា អាជ្ងាធរអគ្គីសនីនឹងធ្វើការផែនការអោយក្រុមហ៊ុនអគ្គីសនីនៅតាមតំបន់ទាំងអស់ធ្វើការ សំអាតជានូវខ្សែរបញ្ជូននីមួយៗរបស់ខ្លួន ដោយត្រូវកុំឲ្យមានមែកឈើនៅជិតខ្សែរបញ្ជូនរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យធ្វើការសាងសងផ្ទះឡើងស្មើរនឹងខ្សែរបញ្ជូន ឬ ត្រូវមានគំលាតឲ្យឆ្ងាយពីខ្សែរបញ្ជូនឲ្យបានសមរម្យ។
លោកបានបញ្ជាក់ថា ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងដោយសារតែខ្សែរបញ្ជូនចរន្ត ទាល់តែប្រជាពលរដ្ឋទាំងអស់រួមគ្នា អនុវត្តទៅតាមលក្ខខ័ណ្ឌរបស់អាជ្ងាធរអគ្គីសនីកំពង់ចាម ប្រសិនបើមានករណីមិនប្រក្រតី សូមធ្វើការរាយការណ៍មកកាន់អាជ្ងាធរអគ្គីសនីភ្លាមៗ។
សុខ សីលា