លោកវេជ្ជៈបណ្ឌិត ច្រឹង នរិទ្ធ អនុប្រធាន ទទួលបន្ទុកហិរិញ្ញបទាន នៃមន្ទីរពេទ្យខេត្តកំពង់ចាម បានលើកឡើងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រីFM92.50MHzថាអ្នកជំងឺដែលមានប័ណ្ណបសសមកទទួលសេវាព្យាបាលនៅមន្ទីរខេត្តឬមណ្ឌលសុខភាពនានាក្នុងខេត្តមានចំនួនកើនឡើងខ្ពស់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។
លោកវេជ្ជៈបណ្ឌិតច្រឹងនរិទ្ធមានប្រសាសន៏ទៀតថាកម្មករកម្មការិនីមន្ត្រីរាជការដែលមានប័ណ្ណបសសទាំងអស់គឺត្រូវទទួលបានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យដូចអ្នកជំងឺបង់ប្រាក់ធម្មតាដែរដោយពុំមានការរើសអើងនោះឡើយ។លោកបានអោយដឹងថាការប្រើប្រាស់ប័ណ្ណបសសនេះមានតែនៅក្នុងសេវារបស់មន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ។ក្នុងកំឡូងពេលព្យាបាលប្រសិនបើមានគ្រូពេទ្យណាមួយហ៊ានទារថវិកាពីពីអ្នកជំងឺត្រូវរាយការណ៍មកកាន់ថ្នាក់ដឹកនាំមន្ទីរពេទ្យឬបសសតែម្ដងមន្ទីរនឹងធ្វើការដោះស្រាយជូនពួកគាត់ភ្លាម។
លោកវេជ្ជៈបណ្ឌិតច្រឹងនរិទ្ធបញ្ជាក់ថាៈមានជំងឺចំនួនដែលសេវាបសស មិនទទួលគឺជំងឺថ្លើមប្រភេទសេ ជំងឺមហារីកជាដើមដោយសារតែការចំណាយធំពេក។
លោកថាប័ណ្ណបសសមានអត្ថប្រយោជន៍ច្រើនដូចជាប្រជាពលរដ្ឋអាចមកទទួលសេវេទាំងអស់នៅក្នុងមន្ទីរពេទ្យខេត្តមិនចំណាយថវិការទទួលបានការមើលថែដូចអ្នកជំងឺទូទៅដែរ។ លោកបន្តថាក្នុងឆ្នាំ២០១៨កន្លងមកមន្ទីរសុខាភិបាលបានផ្ដល់ប័ណ្ណ បសស ចំនួន ៩៤៥នាក់សម្រាប់មន្ទីរពេទ្យខេត្ត ហើយសម្រាប់រយៈពេល ៣ខែក្នុងឆ្នាំ២០១៩នេះ អ្នកដែលមកទទួលសេវានៅមន្ទីរពេទ្យខេត្តដោយប្រើប្រាស់ប័ណ្ណបសស មានចំនួន ១៣០០នាក់ ក្នុងនោះសេវាដែលប្រជាពលរដ្ឋមកទទួលច្រើនជាងគេ គឺសំរាលកូន។
កញ្ញា សុខ សីលា