លោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាំយកថវិកា ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ទៅប្រគល់ជូនគ្រួសាររលំផ្ទះចំនួនពីរគ្រួសានៅភូមិដីលើឃុំពាមកោះស្នាស្រុកស្ទឹងត្រង់

លោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាំយកថវិកា ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ ទៅប្រគល់ជូនគ្រួសាររលំផ្ទះចំនួនពីរគ្រួសានៅភូមិដីលើឃុំពាមកោះស្នាស្រុកស្ទឹងត្រង់នាព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២១។

បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរស្រុកស្ទឹងត្រង់ឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែតុលាឆ្នាំ២០២១ ខ្យល់កន្ត្រាក់បានធ្វើឲ្យរលំផ្ទះប្រជាពលរដ្ឋចំនួនពីរគ្រួសារធ្វើផ្ទះទី១រលំខូចទាំងស្រុងទំហំ៧ម៉ែត្រគុណនឹង២០ម៉ែត្រផ្ទះទី២រលំទាំងស្រុងដូចគ្នាម៉ែត្រទំហំ១២ម៉ែត្រx២០ម៉ែត្រ ឯកឧត្តម ហ៊ុន ណេង សមាជិក​គណកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមនិងលោកជំទាវបានចាត់ឲ្ យលោកជំទាវ កុល ធារិន លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ ស្រី គឹមឆយ តំណាងរាស្ត្រមណ្ឌលកំពង់ចាមនាំយកថវិការបស់ឯកឧត្តម និងលោកជំទាវផ្ទាល់ទៅប្រគល់ជូនគ្រួសាររងគ្រោះទាំងពីរគ្រួសារសរុបទឹកប្រាក់ចំនួន២លានរៀល។

គ្រួសារផ្ទះរលំទី១ឈ្មោះអឿនសំអាតភេទប្រុសអាយុ៥០ឆ្នាំសមាជិកគ្រួសារ៣នាក់នៅភូមិឃុំខាងលើទទួលបានថវិកា១លាន៥សែនរៀល។ គ្រួសារផ្ទះរលំទី២ឈ្មោះគីមរិទ្ធីភេទប្រុសអាយុ៣៧ឆ្នាំសមាជិកគ្រួសារ៤នាក់ទទួលបានថវិកា៥០ម៉ឺនរៀល។