លោកជំទាវប៉ាងដានីអញ្ជើញចូលរួមពិធីបិទវេទិកាអាស៊ី-អឺរ៉ុបលើកទី១៣ស្ដីពី«ស្ត្រីសន្តិភាពនិងសន្តិសុខ»

ចិន សារ៉ាត

ថ្ងៃទី១៤ខែតុលាឆ្នាំ២០២១លោកជំទាវប៉ាងដានីអភិបាលរងខេត្តកំពង់ចាមបានអញ្ជើញចូលរួមពិធីបិទវេទិកាអាស៊ី-អឺរ៉ុបលើកទី១៣ស្ដីពី«ស្ត្រីសន្តិភាពនិងសន្តិសុខ»ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចតាមរយៈប្រព័ន្ធអនឡាញ(Zoom)។

គូសបញ្ជាក់ថាក្រោយពីដំណើរការរយៈពេល២ថ្ងៃ(១៣-១៤តុលា២០២១)វេទិកាខាងលើដែលមានការអញ្ជើញចូលរួមពីសំណាក់ប្រមុខដឹកនាំនៃបណ្ដាប្រទេសនៅទ្វីបអាស៊ីនិងអឺរ៉ុបនិងលេខាធិការដ្ឋានអាស៊ានចំនួន៥៣សរុបចំនួន៤៤៧នាក់ក្នុងនោះខេត្តកំពង់ចាមចំនួន២៤នាក់។

វេទិកានេះមានគោលបំណង៣សំខាន់ៗគឺ÷

១.សម្របសម្រួលដល់កិច្ចសន្ទនាចែករំលែកបទពិសោធន៍និងឧត្ដមានុវត្តន៍រវាងបណ្ដាប្រទេសនៅអាស៊ី-អឺរ៉ុបក្នុងការអនុវត្តរបៀបវារៈស្រ្តីសន្តិភាពនិងសន្តិសុខ។

២.បង្ហាញនូវវឌ្ឍនភាពរបស់ប្រទេសកម្ពុជាស្ដីពីដំណើរនៃការវិវត្តរបស់ស្រ្តីសន្តិភាពនិងសន្តិសុខប្រវត្តិនៃការចូលរួមរបស់ស្ត្រីក្នុងវិស័យដោះមីននិងរក្សាសន្តិភាពក៏ដូចជាយុទ្ធសាស្ត្រនិងការអភិវឌ្ឍន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាទាក់ទងនឹងយេនឌ័រនិងផលប៉ះពាល់នៃជម្ងឺកូវីដ១៩លើស្រ្តី។ និង៣.ស្វែងរកមតិគាំទ្រក្នុងការបង្កើតឲ្យមានព្រឹត្តិការណ៍អមផ្សេងៗពាក់ព័ន្ធនឹងស្ត្រីនៅក្នុងរៀងរាល់កិច្ចប្រជ៉ំកំពូលអាស៊ី-អឺរ៉ុបនាពេលអនាគត។

សូមរំលឹកថានៅថ្ងៃទី២៥និង២៦ខែវិច្ឆិកាខាងមុខនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ដែលកិច្ចប្រជុំនេះនឹងផ្ដល់កាលានុវត្តភាពមួយដ៏សំខាន់សម្រាបការលើកកម្ពស់វឌ្ឍនភាពនៃរបៀបវារៈស្ត្រីសន្តិភាពនិងសន្តិភាព។កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីសំណាក់ប្រមុខដឹកនាំនៃបណ្ដាប្រទេសនៅទ្វីបអាស៊ីនិងអឺរ៉ុបរួមទាំងតំណាងសហគមន៍អឺរ៉ុបនិងលេខាធិការដ្ឋានអាស៊ានដែលត្រូវបានទទួលស្កាល់ថាជាកិច្ចសន្ទនាអន្តរជាតិកម្រិតខ្ពស់រវាងប្រមុខដឹកនាំឈរលើស្មារតីភាពជាដៃគូនិងស្មើភាពគ្នា៕