អត្ថបទដោយ៖លោក ណុប សុបញ្ញា


លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម
ផ្តល់អនុសាសន៍៥ចំណុចជូនដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្តក្នុងភូមិសាស្រ្តរបស់ខ្លួនអោយទទួលបាននូវប្រសិទ្ធភាព ។
ថ្លែងយ៉ាងដូច្នោះ ក្នុងឱកាស លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និងក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និង អង្គការដៃគូពាក់ពន្ធ័។
លោកជំទាវ អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានផ្តល់ អនុសាសន៍៥ចំណុចជូនទៅដល់រដ្ឋបាលក្រុង ស្រុកទាំង១០ យកទៅអនុវត្តបន្ត មានដូចជា
១-ពង្រឹងក្រុមការងារការពារ និងលើកកម្ពស់សិទ្ធិជនពិការថ្នាក់ក្រុង ស្រុក ដោយ រៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ ១ត្រីមាសម្តង និងឱ្យបានមុនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្ត កែសម្រួលសេចក្តីសម្រេចឡើងវិញ ដោយសារមានសមាសភាពមួយចំនួន ត្រូវបាន
ផ្លាស់ប្តូរ និងដាក់បញ្ចូលអ្នកពាក់ព័ន្ធបន្ថែម ពិសេសអង្គការដៃគូ កសាងផែនការសកម្មភាព និង ផែនការថវិកាឲ្យបានច្បាស់លាស់។


២-ស្នើដល់ឃុំដែលមានអ្នកស្ម័គ្រចិត្តឃុំជាជនមានពិការភាព សូមពិចារណាផ្តល់នូវ ប្រាក់ឧបត្ថម្ភជូនពួកគាត់ តាមលទ្ធភាព ដើម្បីជាការលើកទឹកចិត្ត និងជម្រុញឲ្យឃុំ សង្កាត់ដទៃទៀត បញ្ចូលជនមានពិការភាព ពិសេសស្ត្រី ជាអ្នកសមាជិកគ.ក.ន.ក ឬអ្នកស្ម័គ្រចិត្តឃុំ សង្កាត់។
៣-បង្កើនការផ្សព្វផ្សាយពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនជនមានពិការភាព ដោយឥតគិតថ្លៃរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសខេត្ត (TVET) និងជួយគាំទ្រតាមលទ្ធភាព ជាក់ស្តែង។
៤-កៀរគរសប្បុរសជន អង្គការដៃគូនានា ដើម្បីបង្កើនការចុះសួរសុខទុក្ខ និងនាំ យកអំណោយជូនជនមានពិការភាពធ្ងន់ធ្ងរ ក្រីក្រ ឬគ្មានទីពឹង។
៥-បន្តជម្រុញការសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកប័ណ្ណសម្គាល់ជនមាន ពិការភាព ឲ្យបានគ្រប់ៗគ្នា និងណែនាំឲ្យជនមានពិការភាពដែលទទួលបានប័ណ្ណសម្គាល់ ហើយ ស្ថិតនៅក្នុងគ្រួសារមានប័ណ្ណសមធម៌ ទៅចុះឈ្មោះក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាមរដ្ឋបាលឃុំ សង្កាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍នានា ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល៕ (លោក