លោកជំទាវ ប៉ាង ដា​នី ដឹកនាំ​យុទ្ធនាការ សម្អាត​អនាម័យ​បរិស្ថាន នៅក្នុង​ក្រុង​កំពង់ចាម​

ដើម្បី​ត្រៀមខ្លួន​ជា​បេក្ខភាព​ចូលរួម​ប្រឡងប្រណាំង​ជាទី​ក្រុង​ទេសចរ​ណ៏​ស្អាត​អាស៊ាន​លើក​ទី​២ នៅ​ទីក្រុង​ប្រ៊ុយណេ លោកជំទាវ ប៉ាង​ដា​នី អភិបាលរង​ខេត្ត បាន​ដឹកនាំ​យុទ្ធនាការ ធ្វើការ​សម្អាត​អនាម័យ​បរិស្ថាន​នៅក្នុង​ក្រុង​កំពង់ចាម ដោយមាន​ការចូលរួម​ពី លោកជំទាវ ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត រដ្ឋបាល​សាលាខេត្ត រដ្ឋបាល​សាលាក្រុង មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត សិស្ស និស្សិត សហភាព​សហ​ព​ន្ធ័​យុវជន​ខេត្ត​អាជ្ញាធរ សរុប​ប្រមាណ​១១០០​នាក់ នា​ព្រឹក​ថ្ងៃ​១៤​សីហា ។​

មាន​ប្រសា​ស​ន៏​នៅមុន​ពេលចេញ​យុទ្ធនាការ លោកជំទាវ ប៉ាង ដា​នី មាន​ប្រសា​ស​ន៏​ថាៈ​ការធ្វើ​យុទ្ធនាការ​ថ្ងៃនេះ​គឺមាន​គោលបំណង​អោយ​ក្រុង​កំពង់ចាម​មាន​បរិស្ថាន​ល្អ និង​ជាការ​បណ្តុះ​ឆន្ទៈ​ដល់​បង​ប្អួ​ន និង ក្មួយៗ​ក្នុងការ​ចូលរួម​សកម្មភាព​ទៅ​ថ្ងៃ​ខាងមុខ​ជាពិសេស​ធ្វើអោយ​ក្រុង​កំពង់ចាម​ជាទី​ក្រុង​ទេសចរ​ណ៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​។​

​បន្ទាប់មក​អាជ្ញាធរ​ក្រុង​កំពង់ចាម បាន​បែងចែក​អ្នកចូលរួម​យុទ្ធនាការ​នេះ ជា ៤​ក្រុម ដែល​ក្រុមទី​១ ដឹកនាំ​ដោយ រ​ដ្ខ​បាន​ខេត្ត ក្រុមទី​២ ដឹកនាំ​ដោយរ​ដ្ខ​បាល​ក្រុង​កំពង់ចាម ក្រុមទី​៣ ដឹកនាំ​ដោយ​មន្ទីរ​បរិស្ថាន និង​ក្រុមទី​៤ ដឹកនាំ​ដោយ​មន្ទីរ​ទេសចរ​ណ៏ ។

សម​ ផល្លា