ដើម្បីសម្រួលដល់ គ្រួសារខ្មែរឥស្លាម ដែលកំពុងជួបការលំបាកក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវ អនហេង លក្ខិណាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តសហការជាមួយបងប្អូនសានិកខ្មែរឥស្លាមទៅចុះសុខទុក្ខប្រជាពលរដ្ឋជួការលំបាក និងនាំយកសម្ភារៈប្រើប្រាស់ទៅផ្តល់ជូនលំនៅដ្ឋាន នៅភូមិរកាសង្កាត់សំបួរមាស ថ្ងៃ ២១សីហា ។
មានប្រសាសន៏ជាមួយប្រជាពលរដ្ឋដែលជាបងប្អូនខ្មែរឥស្លាម ចូលរួមនៅពេលនោះ លោកជំទាវ អនហេង លក្ខិណាមានប្រសាសន៏ថា ថ្ងៃនេះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត និង បងប្អូនខ្មែរសានិកខ្មែរឥស្លាម បានទទួលព័ត៌មានថា មានប្អូនប្រជាពលរដ្ឋយើង ចំនួន ១៣ គ្រួសារ កំពុងប្រឈមទៅនឹងការលំបាករស់នៅ ផ្នែកជីភាពប្រចាំថ្ងៃ ក៏បានឯកភាពគ្នាចុះមកសួរសុក្ខទុក្ខ និង នាំមកជាមួយនូវកង់ចំនួន១៣គ្រឿង ដែលជាអំណោយរបស់លោក ស្លេះ ពុនយ៉ាមីន អនុប្រធានប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម សម្រាប់ចែកផ្តល់ជូនបងប្អូនសម្រាប់ប្រើប្រាស់ និង អោយកូនជិះទៅសាលា។
លោកជំទាវ បានសំណូមពរដល់អាណាព្យាបាល សូមជួយជម្រុញកូន ទៅសាលារៀនអោយបានទៀងទាត់ដើម្បីទទួលបានចំណេះដឹងមានការងារធ្វើរស់នៅក្នុងសង្គមដែលកំពុងមានការអភិវឌ្ឍន៏និង សន្តិភាព។ក្នុងនោះត្រូវចេះ រក្សាអោយបាននូវ អនាម័យក្នុងការរស់នៅដោយសម្អាត បរិស្ថាន ជុំវិញផ្ទះជាប់ជាប្រចាំ គឺ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ដើម្បីទទួលបានសុខភាពល្អ ជៀសផុតជម្ងឺទាំងឡាយ ដែលនាំអោយប៉ះពាល់ដល់ជីវភាពគ្រួសារ។
បន្ទាប់មក លោកជំទាវ និង ក្រុមការងារបងប្អូនសានិកខ្មែរឥស្លាម ក៏ បានផ្តល់កង់ដល់គ្រួសារ ជួបការលំបាកទាំង១៣គ្រសារ ដោយក្នុង ១គ្រួសារទទួលបានកង់ ចំនួន១គ្រឿង ។
សម ផល្លា