លោកជំទាវ អនហេង ​លក្ខិណា អញ្ជើញ​ចូលរួម​សកម្មភាព​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី នៅ​ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ​

ដើម្បី​ជួយ​សម្រួល​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ លោកជំទាវ អនហេង ​លក្ខិណា ​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ខេត្ត បាន​អញ្ជើញ​ទៅ​ចូលរួម​សកម្មភាព​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ដឹកនាំ​ដោយ ឯកឧត្តម ម៉ា ឈឿន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម រួម​ដំណើរ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​ស្រុក និងសសយកស្រុក ដើម្បី​ពិនិត្យ​និង​ព្យា​ល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​វិទ្យាល័យ សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជ័យ​ស្ថិតនៅក្នុង​ឃុំ​ស្តើង​ជ័យ​ស្រុក​ជើងព្រៃ ថ្ងៃទី​១១​សីហា ។​

​នៅក្នុង​សកម្មភាព​ពិនិត្យ និង ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅពេលនេះ​ក្នុង​គោលបំណង​ជួយ​សម្រាល​ទុក្ខលំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព ​កាត់បន្ថយ​ការចំណាយ​ថវិកា​ក្នុងការ​ទៅរក​សេវា​ព្យាបាល​ និង​សម្រួល​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ លោកជំទាវ អនហេង លក្ខិណា មាន​ប្រសា​ស​ន៏​ថា គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ខេត្ត​ចូលរួម​ក្នុង សកម្មភាព​ថ្ងៃនេះ ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​សុខទុក្ខ និង​ស្ថានភាព​សុខភាព​របស់ស្ត្រី យុវវ័យ កុមារ និង​ជន​ងាយ​រងគ្រោះ នៅក្នុង​ស្រុក​ជើងព្រៃ​ទាំងមូល ដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​ត្រីមាស​បន្ត​។​

​តាម​ការ​អោយដឹងពី​លោក លេង ផា​លី ប្រធាន​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី​នៅពេលនេះ​មាន​គ្រូពេទ្យស្ម័គ្រចិត្ត ចំនួន​៤២៣​នាក់ ដែលជា​វេជ្ជបណ្ឌិត​ជំនាញ​បាន​សិក្សា​នៅក្រៅ​ប្រទេស​ក្នុងនោះ​មាន​ឧ​បករ​ណ៏​ទំនើប​សម្រាប់​ពិនិត្យ​និង​ចែក​ឱសថ​ជូន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ចំនួនប្រហែល ​៤០០០​នាក់ ។​

ដោយ៖ សម ផល្លា