

(កំពង់ចាម) លោកឧត្តមសេនីយ៍ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម និងសហការី នៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា និងសម្ភារ:មួយចំនួនផ្តល់ជូន លោក ពលបាលឯក រឿន ភារ៉ា ជំនួយការការិយាល័យទី២ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដែលអគ្គីភ័យឆេះលំនៅដ្ឋាន កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ និង ២គ្រួសារផ្សេងទៀត ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន។
អំណោយដែលបានផ្ដល់ជូនរួមមាន ៖
គ្រួសារលោកពលបាលឯក រឿន ភារ៉ា ចំនួន ០២គ្រួសារ ទទួលបាន ថវិកា ៦.៨២៥.០០០ រៀល និងអង្ករ ៥បេ ,មី ៥កេស.ត្រីខ ៤យួរ.ទឹកត្រី ១យួរ.ទឹកស៊ីអ៉ីវ ០១យួរ.ទឹកសុទ្ធ ០៥កេស.ទឹកក្រូច ១កេស.កន្ទេល ៨.មុង ៤. ភួយ ៤ .អាវរងារ ៤.សារុង ៥.ឆ្នាំងដាំបាយ ២.ឆ្នាំងសម្ល ២.ចានបាយ ៦.ស្លាបព្រា ៦ .ធុងប៉េត្រូ ២.ធុងទឹក២ .ថ្នាំពេទ្យ ១ប្រអប់.វ៉ាលី ០២ .ខោអាវប្រេីប្រាស់ មួយចំនួន និង គ្រែដេក ៤.ផងដែរ។

ដោយឡែក បានឧបត្ថម្ភ ២គ្រួសារផ្សេងទៀត ក្នុងមួយគ្រួសារទទួលបានថវិកា ១០០,០០០ រៀល និងអង្ក ១បេ.មី ១កេស.ត្រីខ ១យួរ.ទឹកសុទ្ធ ១កេស.មុង ១.ភួយ ១.អាវរងារ ១.សារុង១ .កន្ទេល២ផងដែរ។