វិទ្យាស្ថាន​ពហុ​ប​ចេ្ច​ក​ទេស​ខេត្តកំពង់ចាម ផ្តល់​ជំនាញ​ឥតគិតថ្លៃ​ដល់​យុវជន​មុនពេល​ចំណាកស្រុក​

​លោក អេង ណូ​រ៉ា នាយករង​វិទ្យាស្ថាន​ពហុ​ប​ចេ្ច​ក​ទេស​ខេត្តកំពង់ចាម មានប្រសាសន៍ថា ចាប់ពីពេលនេះ​តទៅ វិទ្យាស្ថាន​ពហុ​ប​ចេ្ច​ក​ទេស​ខេត្តកំពង់ចាម​បើកទ្វារ​ចាំ​ទទួល​សិស្ស ឬ​យុវជន​ដែល​ចង់​រៀន​ជំនាញ​បច្ចេកទេស​មុនពេល​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ដោយ​ឥតគិតថ្លៃ​។​

​លោក អេង ណូ​រ៉ា បាន​ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ខេត្តកំពង់ចាម​នៅ​ចុងខែ​សីហា​នេះ​ថា យុវជន​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​មុនពេល​ចមណាកស្រុក អាចទាក់ទង​ទៅកាន់​អាជ្ញាធរ​ភូមិ​ឃុំ ហើយ​អាជ្ញាធរ​ភូមិ ឃុំ ស្នើ​មកកាន់​វិទ្យាស្ថាន​ពហុ​ប​ចេ្ច​ក​ទេស​ខេត្តកំពង់ចាម នោះ​វិទ្យាស្ថាន​នឹង​បើក​វគ្គ​បង្រៀន​ជំនាញ​ដែល​ពួកគាត់​ចង់​រៀន​។

​លោក​បាន​បន្តថា ម្យ៉ាងទៀត​អាចមក​កាន់​វិទ្យាស្ថាន​ពហុ​ប​ចេ្ច​ក​ទេស​ខេត្តកំពង់ចាម​ផ្ទាល់​នៅ​ខាងក្រោយ​វិទ្យាល័យ​ខេត្ត​ព្រះសីហនុ និង​ទល់មុខ​សាលា​វិ​ក្រឹ​ត​ការ​ខេត្តកំពង់ចាម ព័ត៌មាន​លំអិត​ទាក់ទង​ទូរ​សព្ទ​លេខ ០៩៧ ៧៤០ ៤៣ ០៦ / ០១៥ ៣៤២ ២២៦ / ០៨៥ ៤៤៤ ៦៧៤ ។​
​លោក អេង ណូ​រ៉ា បញ្ជាក់ថា សិស្ស​មកពី​ឆ្ងាយ​វិទ្យាស្ថាន​ផ្តល់ជូន​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។

អឿន ស្រួ​