សប្បុរសជន បន្ត​នាំយក​អំណោយ ប្រគល់ជូន គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់ចាម

លឹម ប៉ៃលិន

​កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត រួម​នឹង អភិបាល រង ខេត្ត នា​ព្រឹក ថ្ងៃ ទី ១ ខែឧសភា ឆ្នាំ ២០២១ នេះ បាន បន្ត ទទួល អំណោយ ជា សម្ភារ និង ស្បៀង​អារ​ហារ ពី សប្បុរសជន​នានា ដែល បាន ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេ​ី​ម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីក​រាល ដាល នៃ ជំងឺ កូ​វីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង វីរុស កូ​រ៉ូ​ណា ដ៏ កាច សាហាវ នេះ ។

​ឆ្លៀត ក្នុង ឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ថ្លែងអំណរគុណ និង ជូនពរ ចំពោះ សប្បុរសជន​នានា ដែល បាន គាំទ្រ ឧបត្ថម្ភ ជា សម្ភារ និង ស្បៀង អាហារ ប្រគល់ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ ដែលជា​ការរួមចំណែក យ៉ាងសំខាន់ ក្នុងការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ហើយ ក៏​ជា​ការជួយ ចែករំលែក ចំពោះ ទុក្ខលំបាក និង ការខ្វះខាត របស់​បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០​កុម្ភៈ ដែល កំពុង ធ្វើ​ច​ត្តា​ឡី​ស័ក ផង ដែរ ។

​គួរ បញ្ជាក់ ផង ដែរ​ថា ពិធី ប្រគល់ និង ទទួល អំណោយ នេះ ដោយ អ្នកឧកញ៉ា ឃុន សៀ និង​លោកជំទាវ ឧបត្ថម្ភ អង្ករ ចំនួន​២០​តោន និង​មី ចំនួន​១៥០​កេស​ធំ ។ លោក ឧកញ៉ា ស៊ុ​ង សា​រ៉ ន និង លោកជំទាវ ឧបត្ថម្ភ ទឹក អាល់កុល ចំនួន ៥​កាន ម៉ាស ២៥​កេស មី​១០០​កេស និង ត្រីខ ចំនួន ១២​កេស ធំ ។ សហព័ន្ធ ស្រូវ អង្ករ កម្ពុជា ឧបត្ថម្ភ អង្ករ ចំនួន ៥​តោន ។ ព្រះ​ធ​ម្មា​នុ​លក្ខណ៍ សេង ម៉េង​ល​ក្ខ័​ណ ព្រះប្រធាន​លេខាធិការដ្ឋាន​សាលា​គណ ខេត្តកំពង់ចាម បាន ដឹកនាំ គៀងគរ និង ឧបត្ថម្ភ ទឹក បរិសុទ្ធ ចំនួន ១៩០០​យួរ ។ សមាគមន៍ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ ឧបត្ថម្ភ អាវ​ពេទ្យ ចំនួន ១០០​សម្រាប់ ម៉ាស ៥​ម៉ឺន ម៉ាស និង ស្រោម ដៃ ចំនួន ១០០០​ប្រអប់ ផងដែរ ។​