សប្បុរសជន បន្ត​នាំ​អំណោយ​ប្រគល់ជូន​គណៈកម្មការ​ខេត្ត ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

នួន សត្យា

នៅ​ព្រឹក​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩ បាន​បន្ត​ទទួល​អំណោយ​ឧ​ប​ត្ត​ម្ភ ពី​សប្បុរសជន ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។​

​អំណោយ​ដែល​បាន​ប្រគល់ជូន​គណៈកម្មាធិកា​រ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេលនោះ​មានដូចជា អង្ករ ១​តោន , មី​ម៉ា​ម៉ា ២០​កេស , ទឹកបរិសុទ្ធ ២០​កេស​, ម៉ាស់ ១០.០០០​ម៉ាស់ , និង​ទឹក​អាល់កុល ៦០​លីត្រ ។​

​ស្ថិតក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ យកមក​ផ្ដល់ជូន​គណៈកម្មការ ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅពេលនេះ ។​