សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ៧​នាក់​ពាក់ព័ន្ធ​ករណី​រារាំង​ក្នុងការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​លេង​ល្បែងស៊ីសង​ខុសច្បាប់​

នួន សត្យា

(​កំពង់ចាម​)៖ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះបង្ក្រាប​ករណី​រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់​ស្កាត​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វិដ​១៩ និង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​លេងបៀរ​ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​ចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាម​វាជី​កង ស្រុក​កងមាស ខេត្តកំពង់ចាម ។

​តាម​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃកើតហេតុ បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​ក្រោម ការដឹកនាំ​សម្របសម្រួល​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ចុះបង្ក្រាប ករណី រារាំង​ដល់​ការអនុវត្ត​វិធានការ​ទប់​ស្កាត​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វិដ​១៩ និង​បើ​លេងល្បែង​ស៊ីសង​ខុសច្បាប់ លេងបៀរ​ភ្នាល់​ដាក់​ប្រាក់ នៅ​ចំណុច​ចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ។

​មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀតថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន បង្ក្រាប​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០៧​នាក់​គឺ *១.​ឈ្មោះ ហ៊ុន ចាន់​ផន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ។ *២.​ឈ្មោះ សេង សុខ​ណៃ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ពាម​ក្នុង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។ *៣.​ឈ្មោះ ជា ណា​រី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ពោធិ៍​សាលា​ទី​១ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ៤.​ឈ្មោះ ហួយ រស្មី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ដំណាក់​ជ្រៃ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ។ *៥.​ឈ្មោះ គឹម ដា​នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ថ្មី ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម ។ *៦.​ឈ្មោះ ថេ​ង សេង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ដៃ​បួន ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ *៧.​ឈ្មោះ ស្រ៊ី ប៊ុនហេង ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ពោធិ៍​សាលា​ទី​១ ឃុំ​ព្រែ​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។

​ជាមួយគ្នា​នោះដែរ សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​រួមមាន​៖ ​បៀរ​នីឡុង​ចំនួន​០២​ហ៊ូ (១​ហ៊ូ​៥២​សន្លឹក​)​កម្រាល​ក្រាល​លេងបៀរ​ចំនួន​០១ *​ចាន​ទ្រ​អាប៉ោង​ចំនួន​០១ *​សៀវភៅ​កត់​លេខឆ្នោត​ចំនួន​០១​ក្បាល​​ក្រដាស​កត់​លេខឆ្នោត​វៀតណាម​ចំនួន​១៤​សន្លឹក -​ទូរស័ព្ទដៃ​ចំនួន​០៤​រឿង​​ម៉ូតូ​ចំនួន​០៣​គ្រឿង​-​ប្រាក់រៀល​ចំនួន​១,៣៥០,០០០​រៀល (​មួយ​លាន​សាម​ប្រាំ​ម៉ុ​ន​រៀល​)*​ប្រាក់​ដុល្លា​ចំនួន ៥០$ (​ហាសិប​ដុល្លារ​អាមេរិក​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន ០៧​នាក់​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​ប​ញ្ចូ​ន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​និតិ​វិធី តាម​បញ្ជា​របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ។​