សមត្ថកិច្ច​ជាង១ពាន់​ ដែលត្រៀមដាក់ពន្រាយតាមដងផ្លូវ​ ការដង្ហែក្បួនព្រះអគ្គិជ័យកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍

កំពង់ចាម​៖ ដេីម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់​ និងការពារសន្តិសុខ​ សុវត្ថិភាព​ ជូនកំឡុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ​ ខេត្តកំពង់ចាម​ បានត្រៀមកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុបចំនួន១១៣៨នាក់​​។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម​ បានឲ្យដឹងថា នៅក្នុងពិធីដង្ហែក្បួនព្រះអគ្គិជ័យកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ខាងលើនេះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំកម្លាំងប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការសិស្សានុសិស្សចូលរួមដង្ហែរយៈពេល១ថ្ងៃ គឺថ្ងៃទី២៨​ ខែមេសា​ ដែលត្រូវឆ្លងកាត់ទឹកដីខេត្តកំពង់ចាម ដែលមានការចូលរួមទទួល និងដង្ហែចំនួន១១គោលដៅសំខាន់ៗ និងមានមនុស្សចូលរួមជាច្រេីននាក់។​ ស្ពាន២៤​

លោកឧត្តមសេនីយ៍ត្រី​ សោម​ រស់​ ស្នងការ​រង​ផ្នែកសណ្ឋាប់ធ្នាប់​ និងចរាចរណ៍​ នៃស្នងការនគរបាលខេត្តកំពង់ចាម​ ឲ្យដឹងថា​ កងកម្លាំងសមត្ថកិច្ចបានត្រៀមរួចរាល់សរុបជាង១ពាន់នាក់​ សម្រាប់អនុវត្តន៍ទៅតាមផែនការ​ និងតំបន់គោលដៅពីគល់ស្ពានគីហ្សូណារហូតដល់ព្រំប្រទល់ខេត្ត​ ត្រង់ចំណុចស្ពានទី២៤​ រវៀងស្រុកបាធាយ​ ខេត្តកំពង់ចាម​ និងស្រុកមុខកំពូល​ ខេត្តកណ្តាល​ ។

កម្មវិធីជាប្រវត្តិសាស្ត្រខាងលើនេះ នៅថ្ងៃទី២៩ ក្បួនដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេមនឹងទទួលក្បួនដង្ហែចេញពីចំណុចព្រំប្រទល់ខេត្តត្បូងឃ្មុំ​ មកកាន់ក្រុងកំពង់ចាម តាមបណ្ដាផ្លូវជាតិលេខ៧​ និងផ្លូវជាតិលេខ៦​ ហើយក្បួនដង្ហែព្រះអគ្គិជ័យកីឡា៕​អត្ថបទ​និង​រូបភាព​៖​ ឡេក​ ចាន់ពេជ្រ​