សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាំយក​សម្ភារៈ បច្ច័យ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួម​រំលែក​ទុក្ខ ដល់​បងប្អូន​ខ្មែរឥស្លាម ១​គ្រួសារ នៅស្រុក​ស្ទឹងត្រង់

នៅ​រសៀល ថ្ងៃ​ចន្ទ ១១​កើត ខែ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម អ៊ុម ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចាត់​អោយ លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍​សាខា និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា រួម​ដំណើរ​ដោយ​លោកនាយក​សាខា និង អនុសាខា​ស្រុក ព្រមទាំង​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​សម្ភារៈ បច្ច័យ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​រំលែក​ទុក្ខ ដល់​បងប្អូន​ខ្មែរឥស្លាម ១​គ្រួសារ ឈ្មោះ ម៉ាត់ សា​ឡេះ អាយុ ៣៦​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ចា​ហ្វា រ៉ា​យះ អាយុ ៣៥​ឆ្នាំ មានកូន ៤​នាក់​( កូន​ទី ៤ ស្លាប់​)​សល់ ៣​នាក់ ( ស្រី ១​នាក់​) ក្មុង​បន្ទុក រស់នៅ ភូមិ​ទួល​ពោធិ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ដែលមាន​ទុក្ខ ដោយសារ​កូន​ទី​៥ ទើបនឹង​កើត បាន​ស្លាប់​ទៅវិញ ក្រោយពេល​សម្រាល បានត្រឹមតែ ៤ ម៉ោង ប៉ុណ្ណោះ​។ សូមបញ្ជាក់ថា គ្រួសារ ប្អូន ម៉ាត់ សា​ឡេះ នេះ មាន​ជីវភាព​លំបាក​ក្រខ្សត់ រស់នៅ​ជាមួយ​ម្តាយ​ជរា ហើយ​ត្រូវ​ទៅ​ចាំចំការ​អោយ​បង នៅ​កំពង់ធំ ដោយ​ទុក​កូន​អោយ​ម្តាយ​មើលថែ ។ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០២១ ប្អូន បាន​នាំ​ប្រពន្ធ​ដែល​គ្រប់​ខែ​មក​ផ្ទះ​ម្តាយ ដើម្បី​ត្រៀម​សម្រាល​, ជា​ចៃដន្យ នៅ​ម៉ោង ១០​ព្រឹក​ក៏​ឈឺពោះ ហើយ​សម្រាល​តែម្តង ដោយ​ឆ្មប​បុរាណ​ក្មុង​ភូមិ ។ ជា​អកុសល ក្រោយ​កើត​បាន ៤​ម៉ោង ទារក​អភ័ព្វ ក៏បាន​បាត់បង់​ជីវិត​ទៅវិញ ។​

ក្នុងឱកាស​នោះ លោកជំទាវ ប៉ាង ដា​នី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​គ្រួសារ​ប្អូន ម៉ាត់ សា​ឡេះ ពី​សំណាក់​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ជាពិសេស សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល សម្តេច​តែងតែ ព្រួយបារម្ភ គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ រងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​មិន​រើសអើង មិន​ប្រកាន់វណ្ណៈ ជាតិ​សាសន៍ ឬ និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​តែង​បាន​ចាត់​តំណាង​របស់​សម្តេច ចុះ​អន្តរាគមន៍ នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន ដើម្បី​សម្រាល​ទុក្ខលំបាក​បងប្អូន ទាន់ពេលវេលា ស្របតាម​ទិស​ស្លោក ” ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ។​

លោកជំទាវ ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា បាន​លួងលោម​ចិត្ត​គ្រួសារ​សព អោយ​កាត់ចិត្ត ហើយ​ខិតខំ​ថែទាំ​សុខភាព​អោយ​រឹងមាំ ប្រឹងប្រែង​ចិញ្ចឹមជីវិត ដើម្បី​លើក​កំពស់​ជីវភាព​គ្រួសារ ។ លោកជំទាវ ប៉ាង ដា​នី បាន​អំពាវនាវ ដល់​បងប្អូន​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ ត្រូវ​ថែទាំ និង​ពិនិត្យ​សុខភាព ផ្ទៃពោះ អោយ​ទៀងទាត់ ហើយ​ត្រូវ​សម្រាល​នៅតាម​មន្ទីរពេទ្យ រួមជាមួយ ការតាមដាន​ការលូតលាស់​របស់​កូន អោយមាន​សុខភាព​ល្អ ។ ជាមួយ​នោះ ត្រូវការពារ​ខ្លួន ជៀសអោយផុត​ពី​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ តាមរយៈ វិធានការ ” ៣​ការពារ និង ៣​កុំ ” របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​វិធាន​ការអប់រំ​នានា របស់​ក្រសួងសុខាភិបាល ។​

អំណោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​ទារក មាន ៖ អង្ករ ១០០ គ​ក្រ , មី​ជាតិ ៥​កេស​, ទឺ​ក​ក្រូច ៥​កេស​, ត្រីខ ៥០​កំប៉ុង និង បច្ច័យ ចំនួន ៥,០០០,០០០​រៀល ។​