សេវាសាធារណ​:​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​រអាង កាន់តែ​មាន​ភាព រីកចំរើន​

ចាប់តាំងពី​ឆ្នាំ​២០០៨ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​ឃុំ​/​ស​ង្តា​ត់​ដំណើរ​ការផ្តល់សេវា សាធារណ​:​ជូន​ប្រជាពលរដ្ឋ ឃុំ​រអាង​បាន​អនុវត្ត​ន៏​តាម​ការណែនាំ​នេះ​បាន​យ៉ាង​ល្អ ដោយនៅ ពេល​មាន កម្មវិធី​បុណ្យ កម្មវិធី​ការ ទារក​កើត និង​មរ​ណះ អាជ្ញាធរ​ឃុំ​បាន​ចុះ​ទៅដល់​ខ្នង​ផ្ទះ ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​សំបុត្រ​បញ្ជាក់ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់ លោក អ៊ឹ​ន គឹមហួន មេឃុំ​រអាង ។​

​លោក អ៊ឹ​ន គឺ​ម​ហួន មាន​ប្រសា​ស​ន៏​ថា ក្នុង​២០១៩​នេះ ដំណើរការ​នៃ​ផ្តល់​សេវាសាធារណ​: ជូន​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​ខ្ពស់ មិនមាន​ការ​រ​អើ​ងរ​វាង​អ្នកមាន​និង​អ្នកក្រ ផ្តល់​សេវា ស្មើរ​ភាពល្អ មាន​តម្លាភាព គណនេយ្យភាព និង​ជាពិសេស​ផ្តល់​សេវា​ទាន់​ចិត្ត​រហ័ស​ជូន​ប្រជាពលរដ្ឋ​។​លោក​ថា ការផ្តល់សេវា កន្លងមក មាន​សេវា​ខ្លះ​អាជ្ញាធរ​មិន​យកប្រាក់​កំ​ម្រៃ ពី​ប្រជាពលរដ្ឋ​ទេ ដូចជា​ការធ្វើ​សំបុត្រកំណើត សំបុត្រ​មរ​ណះ​ភាព រៀប​អាពាហ៍ពិពាហ៍ ។​

​លោក​បញ្ជាក់​បន្ថែមថា មាន​សេវា​ខ្លះ​អាជ្ញាធរ​ឃុំ​មានការ​ពិបាកធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ប្រើប្រាស់​រយះពេល​យូរ និង​យកប្រាក់​ពី​ប្រជាពលរដ្ឋ មានដូចជា ផ្លាស់ លំនៅស្ថាន​, ខ្ចីលុយ​ពី ធានា​គារ​, លក់ដូរ​ដី និង​សេវា​មួយចំនួនទៀត​។ ក៏ប៉ុន្តែ ទោះបីជា​ការផ្តល់សេវា​ខ្លះ មានការ​លំបាក ក៏ដោយ អាជ្ញាធរ​ឃុំ​រអាង នៅតែ​ជំនះ ប្រឹងប្រែង​ធ្វើ​ជូន​ប្រជាពលរដ្ឋ មិន​ខ្លាច​ការនឿយហត់​ឡើយ ។​

​លោក អ៊ឹ​ន គឺ​ម​ហួន អោយដឹងទៀតថា ដើម្បី​ចូលរួម​បំរើសេវា​សាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​មាន​ប្រ សិទ្ធ​ភាព តម្លាភាព គណនេយ្យភាព​សង្គម កើតមាន​អំពើរ​ពុករលួយ អាជ្ញាធរ​ឃុំ​រអាង​នឹង​បន្ត​ខិតខំ ប្រឹងប្រែង ជំរុញ​មន្ត្រី​ភូមិ​ឲ្យ​យកចិត្តទុកដាក់​លើ​ការចង់បាន​របស់​ប្រជាពលរដ្ឋ ព្រមទាំង ផ្សព្វផ្សាយ​ព័​ត៏​មាន​ពី​ការផ្តល់សេវា​ផ្សេងៗ ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​លឺ​ទាំងអស់គ្នា​។

ដោយ ភ័​ណ្ឌ ប៉ាង​