ស្ត្រី​ក្រីក្រ​នៅតាម​សហគម​ន៏​ទទួល​បានការ​ជួយផ្តល់​មេធាវី​សម្រាប់​ការពារ​

លោក អ៊ូ ចាន់​ធឿន អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ចាម​ថា​មន្ទីរ​នឹងរង​ចាំ​ជួយ​ដល់​ស្ត្រី​ក្រីក្រ ដែល​ត្រូវការ​មេធាវី​ការពា​ក្ដី ប្រសិនបើ​មានការ​ប្ដឹង​ដល់​តុលាការ ដើម្បី​ឲ្យ​ស្ត្រី​ក្រីក្រ​ទទួលបាន​យុត្តិធម៌ និង​តម្លាភាព បន្ទាប់ពី​រដ្ឋាភិបាល​បានចេញ​សេចក្ដីសម្រេច​ផ្ដល់​មេធាវី​ដល់​ស្ត្រី​ក្រីក្រ​នៅក្នុង​សហគមន៍​។

​លោក អ៊ូ ចាន់​ធឿន មាន​ប្រសា​ស​ន៏​ថា ស្ត្រី​រងគ្រោះ​អាច​ទំនាក់ទំនង​ទៅកាន់ កិច្ចការនារី​ឃុំ ស្រុក នឹង​អាច​ទំនាក់ទំនង​មកកាន់​កិច្ចការនារី​ខេត្ត​ផ្ទាល់​តែម្ដង​ប្រសិនបើ​ត្រូវការ​មេធាវី​ក្នុងការ ការពា​ក្ដី ហើយ​ឡើងទៅ​តុលាការ​។​លោ​កថា​មន្ទីរ​កិច្ចការនារី​នឹង​ជួយ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុងការ ទំនាក់ទំនង​ទៅ​មេធាវី​តេ​ជោ​សែន ដែល​ជួយ​ស្ត្រី​ក្រីក្រ​។ លោក​បន្តទៀតថា​មេធាវី​សម្រាប់​ជួយ​ស្ត្រី​ក្រីក្រ មិន​ទីស្នាក់ការ​នៅក្នុង​ខេត្តកំពង់ចាម​ទេ ដូច​ច្នេះ​មន្ទីរ​ត្រូវ​រៀបចំ​ឯកសារ​និង ធ្វើការ​ទំនាក់ទំនង​ទៅ​ថ្នាក់ជាតិ ដើម្បី​ឲ្យ​មកជួយ​ស្ត្រី​ក្រីក្រ​។​

​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩ ដើម្បី​ជួយ​ការពារ​ក្តី​តាមផ្លូវ​ច្បាប់​ដល់​ជនរងគ្រោះ​ជា​ស្ត្រី ដោយសារ​ការរំលោភបំពាន​នានា​ជាដើម ដោយ​ពុំ​គិត​កម្រៃ​សេវា​នោះឡើយ​៕

ដោយ៖ កញ្ញា​ មួន​ធា​រី