ស្ត្រី​ចង់​ប្ដឹង​លែងលះ​មន្ទីរ​កិច្ចការនារី​មាន​មេធាវី​សម្រាប់​ជួយ​ដល់​ស្ត្រី​រងគ្រោះ​

លោក​អ៊ូ​ចាន់​ធឿន​អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ចាម​បាន​លើកឡើងថា​ប្រសិនបើ​មាន​ស្ត្រី​ដែល​រង​អំពើហិង្សា​ក្នុង​គ្រួសារ​ចង់​ដាក់​ពាក្យបណ្ដឹង​លែងលះ​អាច​ទំនាក់ទំនង​មកកាន់​មន្ទីរ​កិច្ចការនារី​ខេត្ត​បាន​ដើម្បី​ទទួលបាន​មេធាវី​ការពា​ក្ដី​ឥតគិតថ្លៃ​ក្នុង​ការជួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​រងគ្រោះ​ដោយ​ហិង្សា​ក្នុង​គ្រួសារ​។​

​លោក​អ៊ូ​ចាន់​ធឿន​បន្តថា​នៅក្នុង​ឆ្នាំ​២០១៨​និង​ដើមឆ្នាំ​២០១៩​មិនទាន់មាន​ស្ត្រី​មក​ស្នើរ​សុំ​ឲ្យ​មន្ទីរ​កិច្ចការនារី​ជួយ​ក្នុង​ដំណើរការ​លែងលះ​នោះទេ​។​លោ​កថា​ក្នុងករណី​ដែលមាន​ការស្នើរ​សុំ​មន្ទីរ​កិច្ចការនារី​នឹង​ជួយ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ និង​ទំនាក់ទំនង​ទៅកាន់​មេធាវី​ជួយ​ស្ត្រី​ក្រីក្រ ក្នុងការ​ដំណើរការ​នៃ​ការ​លែងលះ​ដើម្បី​ឲ្យ​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​ទទួលបាន​យុតិធម៌ ។​

​លោ​កថា​មន្ទីរ​កិច្ចការនារី​នឹង​បន្ត​ក្នុងការ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ស្ត្រី​មានការ​យល់ដឹង​និង​ឈប់​រស់នៅក្នុង​ភាពឈឺចាប់​ដោយ​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​និង​ហ៊ាន​រាយការណ៍​មកកាន់​អាជ្ញាធរ​ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ។

កញ្ញា មួន ​ធា​រី