ស្ត្រី​ដែរ​រង​អំពើហិង្សា កុំ​ស្ទាក់ស្ទើរ​ក្នុងការ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​

អំពើហិង្សា​ក្នុង​គ្រួសារ​មិនមែនជា​បញ្ហា​បុគ្គល​នោះទេ​វា​គឺជា​បញ្ហា​របស់​សហគម​ន៍​ដែល អាជ្ញាធរ​ពាកព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ហ្មត់ចត់​ក្នុងនោះ​មាន​មេភូមិ​មេឃុំ​និង​នគរបាល​ឃុំ​គឺជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​ទាក់ទង​នេះ​បើតាម​ការ​អោយដឹងពី​លោក​ស៊ុន​ប៊ុនហួរ នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​កំពង់សៀម ។​

​លោក​អនុ​វ​សេនីយ៍​ងក​ស៊ុន​ប៊ុនហួរ​ថា​អំពើហិង្សា​ប្រឆាំងនឹង​ស្ត្រី​គឺជា​បញ្ហា​សាធារណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ហើយ​ស្ត្រី​មិន​ត្រូវបាន​ទុកចោល​តែម្នាក់ឯង​ទេ​ក្នុងនោះ​អាជ្ញាធរ​មូលដ្ឋាន​នឹង​សម្របសម្រួល​ជាមួយ​អ្នកផ្តល់​សេវាកម្ម​នានា​ដើម្បី​គាំទ្រ​ដូចជា​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​និង​ផ្លូវចិត្ត​,​ជម្រក​និង​អាហារ​និង​ការប្រមូល​ភស្តុ​តាមផ្លូវ​ច្បាប់​ការរាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​ជាការ​សម្ងាត់​,​។

​លោក​បន្តទៀតថា​នៅពេលដែល​ករណី​មួយ​ត្រូវបាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ការស៊ើបអង្កេត​នឹងត្រូវ​ធ្វើឡើង​ក្នុង​រង្វង់​ពេល​២៤​ម៉ោង​លោក​អោយដឹងទៀតថា​វិធានការ​ណ៏​ការពារ​ជាបន្ទាន់​ត្រូវបាន​គេ​ធ្វើ​ដូចជា​ការយក​ជនរងគ្រោះ​ចេញពី​កន្លែងកើតហេតុ​និង​ការ​រឹបអូស​វត្ថុ​មាន​គ្រោះថ្នាក់​ណាមួយ​នៅនឹងកន្លែង​កើតហេតុ​ដូចជា​កាំបិត​ជាដើម​។​

ធឹ​ម​សារ៉ន​