លោកស្រី ឃ័ន ដារី ប្រធានការិយាល័យកិច្ចការនារីស្រុកកំពង់សៀមថា គណៈកម្មាធិការទទួលបន្ទុកកិច្ចាការនារី និងកុមារឃុំ សង្កាត់មានតួនាទីនិងភារកិច្ចដូផ្តល់ប្រឹក្សាយោបល់ និងជួយក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ចំពោះការងារពាក់ព័ន្ធសិទ្ធិនារី និងកុមារនៅឃុំ សង្កាត់របស់ខ្លួន។
លោកស្រីឃ័នដារីមានប្រសាសន៏ថាគណៈកម្មការស្ត្រីនិងកុមារឃុំជួយស្ត្រីនិងកុមារឱ្យទទួលបានសេវាសង្គមប្រកបដោយគុណភាពគណៈកម្មាធិការទទួលបន្ទុកកិច្ចាការនារីនិងកុមារឃុំសង្កាត់ត្រូវបានដឹកនាំដោយស្ត្រីសមាជិកក្រុមប្រឹក្សាឃុំដែលបានជាប់ឆ្នោតហើយមានតំណាងមកពីវិស័យសុខាភិបាលនិងវិស័យអប់រំក៏ដូចជាជនបង្គោលនៅថ្នាក់ភូមិដែលអាចរកបាន។លោកស្រីបន្តថាគណៈកម្មាធិការទទួលបន្ទុកកិច្ចាការនារីនិងកុមារឃុំសង្កាត់ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីច្បាប់គោលនយោបាយនានារបស់រដ្ឋពាក់ព័ន្ធសិទ្ធិនារី និងកុមារ បំផុសចលនាសហគមន៍លើវិស័យសុខភាព អប់រំ កិច្ចការពារ និងការអភិវឌ្ឍន៏កុមារ ព្រមទាំងការចុះបញ្ជីអត្រានុកូលដ្ឋានជូនទារក និងកុមារ។
លោកស្រីបានបញ្ជាក់ថាចៅសង្កាត់ដែលជាប្រធានគណៈកម្មាធិការត្រូវសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់សេវាកម្មផ្នែកសង្គមនានាមានអ្នកស្ម័គ្រចិត្តភូមិ និងសហគមន៍នៅក្នុងឃុំ សង្កាត់ ដើម្បីបំពេញតួនាទីភារកិច្ចខាងលើឲ្យមានប្រសិទ្ធិភាពប្រសិនបើកើតមានអំពើហិង្សាក្នុងគ្រួសារ,ប្រធានគណៈកម្មការក៏ជាអ្នករាយការណ៍និងដើរតួជាទីប្រឹក្សាដល់មេឃុំផងដែរ។
ធឹម សារ៉ន