នួន សត្យា
(កំពង់ចាម) ៖ ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១នេះ បានពង្រាយកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ចំនួន ១១៧នាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មាន៩ស្រុក-ក្រុង ស្មើនឹង ១០គោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
តាមរបាយការណ៍ ដែលមន្ទីរព័ត៌មានខេត្តកំពង់ចាម ទទួលបានមានដូចជា ៖
១ .ក្រុងកំពង់ចាម ២គោលដៅ
+នៅផ្លូវកែងកាកបាទក្រហម ភូមិទី១៥ សង្កាត់កំពង់ចាម មានកម្លាំងរួម ១៣នាក់ស្រី ០២នាក់ ។
+នៅផ្លូវបំបែកស្តុបលំហែ ភូមិបឹងស្នាយ សង្កាត់សំបួរមាស មានកម្លាំងរួម ១២នាក់ ស្រី ១នាក់ ។
២.ស្រុកកំពង់សៀម ១គោលដៅ ៖ នៅភូមិត្រកួន ឃុំក្រឡា មានកម្លាំងរួម ១៤នាក់ស្រី ០១នាក់ ។
៣.ស្រុកព្រៃឈរ ១គោលដៅ ៖ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន មានកម្លាំងរួម ១៤នាក់ស្រី ០១នាក់ ។
៤.ស្រុកជើងព្រៃ ១គោលដៅ ៖ នៅភូមិសង្កែ ឃុំស្ដើងជ័យ មានកម្លាំងរួម ១២នាក់ ។
៥.ស្រុកបាធាយ ១គោលដៅ ៖ នៅភូមិបាធាយ ឃុំបាធាយ មានកម្លាំងរួម ១៦នាក់ស្រី ០១នាក់ ។
៦.ស្រុកចំការលើ ១គោលដៅ ៖ នៅភូមិដូនធី ឃុំបុសខ្នុរ មានកម្លាំងរួម ១៤នាក់ស្រី ០១នាក់ ។
៧.ស្រុកស្ទឹងត្រង់ ១គោលដៅ ៖ នៅភូមិគីឡូបី ឃុំព្រែកកក់ មានកម្លាំងរួម ៨នាក់ ។
៨.ស្រុកកោះសូទិន ១គោលដៅ ៖ នៅភូមិអង្គរជ័យក្រោម ឃុំមហាខ្ញូង មានកម្លាំងរួម ៨នាក់ ។
៩.ស្រុកស្រីសន្ធរ ១គោលដៅ ៖ នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ មានកម្លាំងរួម ៥នាក់ ។
ទន្ទឹមនឹងនោះដែរ កម្លាំងសមត្ថកិច្ច បានបន្តរៀបចំការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានបន្តការផ្សព្វផ្សាយ រំលឹកដាស់តឿនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមទៀត អំពីវិធីកាត់បន្ថយនៃការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាលផងដែរ ៕