ស្នងការ​នគរបាល​ខេត្តកំពង់ចាម ពង្រាយ​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ ១២៨​នាក់ ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម

នួន សត្យា

(​កំពង់ចាម​)៖ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​នៅ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១​នេះ បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ សរុប ១២៨​នាក់​ស្រី ០៧​នាក់ ដើម្បី​ចុះ​អនុវត្តន៍ នឹង​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម មាន​ចំនួន ១០​ស្រុក​-​ក្រុង ស្មើនឹង ១១​គោលដៅ ។​

​តាម​របាយការណ៍​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ទទួលបាន​មាន​ដូចខាងក្រោម​នេះ ៖

១ .​ក្រុង​កំពង់ចាម​ ២​គោលដៅ
+​នៅ​ចំណុច​កែង​កាកបាទក្រហម ភូមិ​ទី ១៥ សង្កាត់​កំពង់ចាម មាន​កម្លាំង​រួម ១៣​នាក់​ស្រី ០២​នាក់ ។
+​នៅ​ផ្លូវបំបែក​ស្តុ​ប​លំហែ ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស មាន​កម្លាំង​រួម ១២​នាក់ ស្រី ១​នាក់ ។​

២.​ស្រុក​កំពង់សៀម​ ១​គោលដៅ ៖ នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា មាន​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់ ។​

៣.​ស្រុក​ព្រៃឈរ​ ១​គោលដៅ ៖ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន មាន​កម្លាំង​រួម ១៥​នាក់​ស្រី ០១​នាក់ ។​

៤.​ស្រុក​ជើងព្រៃ​ ១​គោលដៅ ៖ នៅ​ភូមិ​សង្កែ ឃុំ​ស្ដើង​ជ័យ មាន​កម្លាំង​រួម ១២​នាក់ ។​

៥.​ស្រុក​បាធាយ​ ១​គោលដៅ ៖ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ មាន​កម្លាំង​រួម ១៦​នាក់​ស្រី ០១​នាក់ ។​

៦.​ស្រុក​ចំការលើ​ ១​គោលដៅ ៖ នៅ​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ មាន​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់ ។​

៧.​ស្រុក​ស្ទឹងត្រង់​ ១​គោលដៅ ៖ នៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែកកក់ មាន​កម្លាំង​រួម ៨​នាក់ ។​

៨.​ស្រុក​ង​មាស​ ១​គោលដៅ ៖ នៅ​ភូមិ​អូរ​កណ្តោល ឃុំ​ព្រែក​ក្របៅ មាន​កម្លាំង​រួម ១១​នាក់ ។​

៩.​ស្រុក​កោះសូទិន​ ១​គោលដៅ ៖ នៅ​ភូមិ​អង្គរជ័យ​ក្រោម ឃុំ​មហាខ្ញូង មាន​កម្លាំង​រួម ៨​នាក់ ។

១០.​ស្រុក​ស្រី​សន្ធរ​ ១​គោលដៅ ៖ នៅ​ភូមិ​ទូ​រី​លើ ឃុំ​ព្រែក​ពោធិ៍ មាន​កម្លាំង​រួម ៥​នាក់ ។

​ជាមួយគ្នា​នោះដែរ កម្លាំង​សមត្ថកិច្ច បាន​បន្ត​រៀបចំ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បាន​បន្ត​ការផ្សព្វផ្សាយ រំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​បន្ថែមទៀត អំពី​វិធី​កាត់បន្ថយ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​ផងដែរ ៕​