ស្នងការ​នគរបាល​ខេត្តកំពង់ចាម ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ខេត្ត ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​សម្រាប់​ថ្ងៃទី ១៥ ខែឧសភា

(​កំពង់ចាម​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ១៥ ខែឧសភា​ឆ្នាំ ២០២១​នេះ បានរៀបចំ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក ក្នុងភូមិ​សាស្ត្រ​ទូទាំង​ខេត្តកំពង់ចាម
​ដើម្បី​រឹតបន្តឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក មាន​ចំនួន ៧ ស្រុក​-​ក្រុង ស្មើនឹង ៨ គោលដៅ ដោយ​ប្រើប្រាស់​កម្លាំង​រួម​សរុប ១០២​នាក់ ស្រី ០៧​នាក់​។

​តាម​របាយការណ៍ ដែល​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ទទួលបាន គោលដៅ​សមត្ថកិច្ច​ដែល​បានដាក់​ពង្រាយ​តាម​គោលដៅ​មានដូចជា ៖

*១ .​ក្រុង​កំពង់ចាម * ២​គោលដៅ +​នៅ​ផ្លូវបំបែក​ចុង​ថ្នល់ ភូមិ​ម៉េ​ម៉ា​យ សង្កាត់​បឹង​កុក មាន​កម្លាំង​រួម ១៣​នាក់​ស្រី ០២​នាក់ និង​នៅ​ផ្លូវបំបែក​ស្តុ​ប​លំហែ ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស មាន​កម្លាំង​រួម ១២​នាក់ ស្រី ១​នាក់​។​

២.​ស្រុក​កំពង់សៀម​ ១​គោលដៅ ៖ នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា មាន​កម្លាំង​រួម ១៤​នាក់ ស្រី ០១​នាក់ ។​

៣.​ស្រុក​ព្រៃឈរ​ ១​គោលដៅ ៖ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន មាន​កម្លាំង​រួម ១៥​នាក់​ស្រី ០១​នាក់ ។​

៤.​ស្រុក​ជើងព្រៃ​ ១​គោលដៅ ៖ នៅ​ភូមិ​សង្កែ ឃុំ​ស្ដើង​ជ័យ មាន​កម្លាំង​រួម ១២​នាក់ ។​

៥.​ស្រុក​បាធាយ​ ១​គោលដៅ ៖ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ មាន​កម្លាំង​រួម ១៦​នាក់​ស្រី ០១​នាក់ ។​

៦.​ស្រុក​ចំការលើ​ ១​គោលដៅ ៖ នៅ​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ មាន​កម្លាំង​រួម ១២​នាក់​ស្រី ០១​នាក់ ។​

៧.​ស្រុក​កោះសូទិន​ ១​គោលដៅ ៖ នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ មាន​កម្លាំង​រួម ៨​នាក់​។

​ជាមួយគ្នានេះដែរ កម្លាំង​សមត្ថកិច្ច បាន​បន្ត​រៀបចំ​ការពារ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បាន​បន្ត​ការផ្សព្វផ្សាយ រំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​បន្ថែមទៀត អំពី​វិធី​កាត់បន្ថយ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ របស់ ក្រសួង សុខាភិបាល ផងដែរ ៕​