នួន សត្យា
កំពង់ចាម : ស្នងការនគរបាលខេត្តកំពង់ចាមនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១នេះបានពង្រាយកម្លាំងនគរបាលចរាចរណ៍ចំនួន ១៣០នាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមមានចំនួន ១០ស្រុក-ក្រុង ស្មើនឹង ១១គោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
តាមរបាយការណ៍ដែលមន្ទីរព័ត៌មានខេត្តកំពង់ចាម ទទួលបានមានដូចខាងក្រោម
១.ក្រុងកំពង់ចាម ២គោលដៅ +នៅចំណុចផ្លូវបំបែកកាកកបាតក្រហម ភូមិភូមិទី១៥ សង្កាត់កំពង់ចាម មានកម្លាំងរួម ១៣នាក់ស្រី ០២នាក់ ។
+នៅផ្លូវបំបែកស្តុបលំហែ ភូមិបឹងស្នាយ សង្កាត់សំបួរមាស មានកម្លាំងរួម ១២នាក់ ស្រី ១នាក់ ។
២.ស្រុកកំពង់សៀម ១គោលដៅ ៖ នៅភូមិត្រកួន ឃុំក្រឡា មានកម្លាំងរួម ១៤នាក់ស្រី ០១នាក់ ។
៣.ស្រុកព្រៃឈរ ១គោលដៅ ៖ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន មានកម្លាំងរួម ១៥នាក់ស្រី ០១នាក់ ។
៤.ស្រុកជើងព្រៃ ១គោលដៅ ៖ នៅភូមិសង្កែ ឃុំស្ដើងជ័យ មានកម្លាំងរួម ១២នាក់។
៥.ស្រុកបាធាយ ១គោលដៅ ៖ នៅភូមិបាធាយ ឃុំបាធាយ មានកម្លាំងរួម ១៧នាក់ស្រី ០១នាក់។
៦.ស្រុកចំការលើ ១គោលដៅ ៖ នៅភូមិដូនធី ឃុំបុសខ្នុរ មានកម្លាំងរួម ១៤នាក់ស្រី ០១នាក់ ។
៧.ស្រុកស្ទឹងត្រង់ ១គោលដៅ ៖ នៅភូមិគីឡូ៣ ឃុំព្រែកកក់ មានកម្លាំងរួម ៨នាក់ ។
៨.ស្រុកកងមាស ១គោលដៅ ៖ នៅភូមិបឹងត្រាវ ឃុំសូរគង មានកម្លាំងរួម ១១នាក់ ។
៩.ស្រុកកោះសូទិន ១គោលដៅ ៖ នៅភូមិទី១០ ឃុំព្រែកតានង់ មានកម្លាំងរួម ៨នាក់។
១០.ស្រុកស្រីសន្ធរ ១គោលដៅ ៖នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ មានកម្លាំងរួម ៦នាក់ ។
ទន្ទឹមនិងនោះដែរកម្លាំងសមត្ថកិច្ចបានបន្តរៀបចំការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានបន្តការផ្សព្វផ្សាយ រំលឹកដាស់តឿនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមទៀត អំពីវិធីកាត់បន្ថយនៃការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាលផងដែរ ៕