ស្នងការ​នគរបាល​ខេត្តកំពង់ចាម ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍ ១៣១​នាក់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

នួន សត្យា

(​កំពង់ចាម​)៖ ស្នងការ​នគរបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ បាន​ពង្រាយ​កម្លាំង​នគរបាល​ចរាចរណ៍ ១៣១​នាក់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

​តាម​របាយការណ៍​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ទទួលបាន​មាន​ដូចខាងក្រោម

១.​ក្រុង​កំពង់ចាម​ ២​គោលដៅ +​នៅ​ចំណុច​ផ្លូវបំបែក​ចុង​ថ្នល់ ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក មាន​កម្លាំង​រួម ១៣​នាក់​ស្រី ០២​នាក់ ។​
+​នៅ​ចំណុច​ខាងជើង​សាលាខេត្ត ភូមិ​ទី​១៤ សង្កាត់​កំពង់ចាម មាន​កម្លាំង​រួម ១៣​នាក់ ស្រី ២​នាក់ ។​

២.​ស្រុក​កំពង់សៀម​ ១​គោលដៅ ៖ នៅ​ភូមិ​ត្រកួន ឃុំ​ក្រឡា មាន​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់ ។​

៣.​ស្រុក​ព្រៃឈរ​ ១​គោលដៅ ៖ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន មាន​កម្លាំង​រួម ១៥​នាក់​ស្រី ០១​នាក់ ។

៤.​ស្រុក​ជើងព្រៃ​ ១​គោលដៅ ៖ នៅ​ភូមិ​សង្កែ ឃុំ​ស្ដើង​ជ័យ មាន​កម្លាំង​រួម ១២​នាក់ ។​

៥.​ស្រុក​បាធាយ​ ១​គោលដៅ ៖ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ មាន​កម្លាំង​រួម ១៧​នាក់​ស្រី ០១​នាក់ ។​

៦.​ស្រុក​ចំការលើ​ ១​គោលដៅ ៖ នៅ​ភូមិ​ដូន​ធី ឃុំ​បុសខ្នុរ មាន​កម្លាំង​រួម ១៤​នាក់​ស្រី ០១​នាក់ ។

៧.​ស្រុក​ស្ទឹងត្រង់​ ១​គោលដៅ ៖ នៅ​ភូមិ​គីឡូ​៣ ឃុំ​ព្រែកកក់ មាន​កម្លាំង​រួម ៨​នាក់ ។​

៨.​ស្រុក​កងមាស​ ១​គោលដៅ ៖ នៅ​ភូមិ​ខ្ចៅ​ទី​១ ឃុំ​ខ្ចៅ មាន​កម្លាំង​រួម ១១​នាក់ ។

៩.​ស្រុក​កោះសូទិន​ ១​គោលដៅ ៖ នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ មាន​កម្លាំង​រួម ៨​នាក់ ។

១០.​ស្រុក​ស្រី​សន្ធរ​ ១​គោលដៅ ៖ នៅ​ភូមិ​ទូ​រី​លើ ឃុំ​ព្រែក​ពោធិ៍ មាន​កម្លាំង​រួម ៦​នាក់ ។

​ទន្ទឹមនឹង​នោះដែរ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​រៀបចំ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បាន​បន្ត​ការផ្សព្វផ្សាយ រំលឹក​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​បន្ថែមទៀត អំពី​វិធី​កាត់បន្ថយ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​ផងដែរ ៕​