ស្រុក​ជើង​ព្រៃ រៀបចំ​ស្ថាបនា ផ្លូវ ៦​គម្រោង ខណៈ​អ្នកទទួល​ការចូលរួម ដេញថ្លៃ មានការ​ប្រកួតប្រជែង​ដោយ​តម្លាភាព

លឹម ប៉ៃលិន

​កំពង់ចាម : គម្រោង មូលនិធិ ឃុំ -​សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ក្នុង ការ ស្ថាបនា ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុក​ជើងព្រៃ ចំនួន​៦​គម្រោង ត្រូវ បាន ដាក់​ឲ្យ ដេញ ថ្លៃ នា​ព្រឹក ថ្ងៃ ទី ១១ ខែមិថុនា ឆ្នាំ ២០២១ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក អូត ឈាង​លី អភិបាល ស្រុក​ជើងព្រៃ ដោយ មានការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។

​លោក អូត ឈាង​លី អភិបាល ស្រុក​ជើងព្រៃ បាន លេ​ី​កឡេ​ី​ង​ថា ទោះ ស្ថិត ក្នុង បរិបទ កូ​វីដ​-១៩ ស្រុក​ជើងព្រៃ នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៥​គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បី អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖
១-​ឃុំ ខ្នុរ​ដំបង សាងសង់​ផ្លូវ​បេ​តុ​អា​មេ ប្រវែង ០.៤១៤​គ​.​ម ទទឹង ៤​ម នៅ​ភូមិ​ខ្នុរ​ដំបង ។
២-​ឃុំ គោក​រវៀង សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ០.៤៨៥ គ​.​ម ទទឹង​៤​ម នៅ​ភូមិ​ឈូក ។
៣-​ឃុំ ស្តេ​ី​ង​ជ័យ ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង ២.២៧០ គ​.​ម ទទឹង ៥​ម នៅ​ភូមិ​ក្តុយ ។
៤-​ឃុំ ស្តេ​ី​ង​ជ័យ សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ០.២៤០ គ​.​ម ទទឹង​៦​ម នៅ​ភូមិ​ពង្រ​-​ស្តើង​ជ័យ ។
៥-​ឃុំ ស្រម៉រ សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ០.២៨០ គ​.​ម ទទឹង ៤​ម នៅ​ភូមិ​ស្រា​ម​ជើង ។
៦-​ឃុំ ត្រពាំង​គរ ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង ២.២៥០ គ​.​ម ទទឹង ៣.៥​ម និង​សាងសង់​លូ​ចំនួន​៤​កន្លែង នៅ​ភូមិ​កណ្តាល -​ក្ងោក ។

​ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន សំណូមពរ ដល់ បងប្អូន ជា អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេ​ី​ម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីក​រាល ដាល នៃ ជំងឺ កូ​វីដ -១៩ ព្រមទាំង ថ្លែង អំណរគុណ ចំពោះ​អាជ្ញាធរ ស្រុក​ជើងព្រៃ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ផងដែរ ៕​