លឹម ប៉ៃលិន
![](https://www.pdikampongcham.info/wp-content/uploads/2021/05/photo_2021-05-28_14-20-59-1024x678.jpg)
កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ បាន អញ្ជើញចុះពិនិត្យ មណ្ឌល ចត្តាឡីសក័ របស់ រដ្ឋបាល ស្រុកព្រៃឈរ និង ស្ថានភាពបិទខ្ខ្ទប់ផ្ទះ ធ្វើចត្តាឡីស័ក របស់ បងប្អូន ប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ។
ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺ ឆ្លងដ៏ កាច សាហាវ នេះ ។ លេីសពីនេះ ចំពោះ អ្នកដែលពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យ ទាក់ទង នឹងអ្នក វិជ្ជមាន កូវីដ -១៩ សូម អញ្ជើញ ទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ប្រសិនបេីមាន បញ្ហា សុខភាព ដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច គឺត្រូវ រាយការណ៍ ទៅ អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ផងដែរ ។
![](https://www.pdikampongcham.info/wp-content/uploads/2021/05/photo_2021-05-28_14-20-57-1024x682.jpg)
ជាមួយគ្នា នោះ ឯកឧត្តមខេត្តកំពង់ចាម ក៏បានធ្វើការណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ អនុវត្ត វិធានការ សុខាភិបាល បន្តការគ្រប់គ្រង ចំពោះ អ្នក ដែល សង្ស័យ សំខាន់ ផ្តោតទៅ លើ កម្មករ កម្មការិនី ពិសេស ត្រូវ ស្រាវជ្រាវ ស្វែងរក អ្នក ដែល ប៉ះពាល់ ដោយ ផ្ទាល់ ជាមួយនឹង អ្នក វិជ្ជមាន កូវីដ -១៩ ពោលគឺ ត្រូវ នាំ គាត់ ទៅយក សំណាក ហេីយ ត្រូវ ពិនិត្យ ដោយ ឧបករណ៍ ពិសេស ជាបន្ទាន់ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា ក្នុង ករណី វិជ្ជមាន កូវីដ -១៩ ។
ស្ថិត ក្នុង ដំណើរ បេសកកម្ម នេះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានប្រគល់រថយន្តបែនដឹកសំរាម ១គ្រឿង ចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុង មូលដ្ឋាន ផងដែរ ៕