អភិបាលខេត្ត​កំពង់ចាម ចុះ ពិនិត្យ គម្រោង វា​រី វប្បកម្ម ទំនប់ ចក បឹង ធំ ក្នុង ស្រុក ព្រៃឈរ ដែល អាច ផ្តល់ ឱកាស ឲ្យ ពលរដ្ឋ ចូលរួម ចិញ្ចឹម ត្រី សម្រាប់ ផ្គត់ផ្គង់ ទីផ្សារ

អត្ថបទ៖ លឹម ប៉ៃលិន

ដេ​ី​ម្បី ផ្តល់ ឱកាស ឲ្យ បងប្អូន ប្រជាពលរដ្ឋ ចូលរួម ចិញ្ចឹម ត្រី សម្រាប់ ផ្គត់ផ្គង់ ទីផ្សារ និង កាត់ បន្ថយ បទល្មើស នេសាទ ផង នោះ នា​ព្រឹក ថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ អជ្ញាធរ ស្រុក និង សហគមន៍ នេសាទ សាមគ្គី ចុះ ពិនិត្យ គម្រោង វា​រី វប្បកម្ម ទំនប់ ចក បឹង​ធំ របស់ ក្រុមហ៊ុន ផា រ​ត្ន័ រតនៈ ក្នុង ទំហំ ទឹកប្រាក់ វិនិយោគ ប្រមាណ ជា ១​លាន​៥០​ម៉ឺន ដុល្លារ អាមេរិក លេ​ី ផ្ទៃដី ជាង ៧ ម៉ឺន ម៉ែត្រការ៉េ ស្ថិត នៅ ក្នុង ភូមិ ទួល ព្រិច ឃុំ មៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ជា អតីត តំបន់ ឡូត៍ នេសាទ លេខ ២ ដែល បាន​កាត់ចេញ ក្នុង ឆ្នាំ ២០០០ កន្លង ទៅ ។

​ឯកឧត្តម ឧកញ៉ា ពាង ផា រ​ត្ន័ បាន ឲ្យ​ដឹងថា ការអភិវឌ្ឍន៍​នៃ​ទំនប់​ចក​បឹង​ធំ​នេះ​នឹង​អាច​ផ្តល់​ការលើកកម្ពស់​សក្តានុពល​សេដ្ឋកិច្ច​ក្នុងស្រុក​ព្រៃឈរ ក៏ដូចជា​សំរាប់​ខេត្តកំពង់ចាម​។ ជួយ​សហការ​គាំទ្រ​ក្នុងការ​អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ក្នុង​ការធានា​សន្តិសុខ​ស្បៀង របស់​រាជរដ្ឋាភិបាល​កម្ពុជា រួមចំណែក​ជាមួយ​គម្រោង​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្នុង​ឆ្នាំ​២០២៤ ដែល​កម្ពុជា​អាច​ផ្គត់ផ្គង់​ផល​ជលផល តាមរយៈ​ការធ្វើ​វារីវប្បកម្ម ៧៤​ម៉ឺន តោន នឹង​ក្លាយជា​ភ្នាក់ងារ​សហការ​យ៉ាង​ជិតស្និទ្ធ របស់​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម ក្នុងការ​កាត់បន្ថយ​បទល្មើស​នេសាទ និង​ការបំពុល​បរិស្ថាន​នៃ​តំបន់​បឹង​ធំ តាមរយៈ​ការចែករំលែក​ផលប្រយោជន៍ ដល់​ប្រជាកសិករ​ក្នុង​សហគមន៍ ដោយ​ផ្លាស់ប្តូរ​ពី​ការនេសាទ​ខុសច្បាប់ នារ​ដូរ​ត្រី​ពង​កូន ទៅជា​ការធ្វើ​វារីវប្បកម្ម បង្កើតជា​ទីផ្សារ​សម្រាប់​ប្រជាកសិករ ដោយ​ប្រមូល​ទិញ​នូវ​ផលិតផល ដែល​ពួកគាត់ សម្រេចបាន​ក្នុងតម្លៃ​ទីផ្សារ​។ ជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកំពង់ចាម​តាមរយៈ​ការ​បង្កើតជា​តំបន់​ទេសចរណ៍ ទាក់ទាញ ដែលជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​សង្គមជាតិ​ដោយ​គ្មាន​ផលប៉ះពាល់ ។ ក្រៅពី នោះ​ក្រុមហ៊ុន ផា រ​ត្ន័ រតនៈ ក៏មាន ចក្ខុវិស័យ អភិវឌ្ឍន៍​ផ្នែក​មួយ​នៃ​បឹង​ធំ អោយក្លាយ​ទៅជា​តំបន់​ពហុ​វិស័យ រួមមាន​តំបន់​វារីវប្បកម្ម និង​ទេសចរណ៍​។ អភិវឌ្ឍន៍​អោយបាន​នូវ​មជ្ឈមណ្ឌល​វារីវប្បកម្ម ក្នុង​តំបន់​។ ជួយ​លើកកម្ពស់ និង​ពង្រីក​ការយល់ដឹង​ផ្នែក​វារីវប្បកម្ម សម្រាប់​ប្រជាជន​ក្នុង​តំបន់ បង្កើតជា​មជ្ឈមណ្ឌល​ពិសោធន៍​ស្រាវជ្រាវ​ជីវៈ​មច្ឆា និង​ផលិត​កូន​ត្រី​ពូជ ។ បង្កើតជា​តំបន់​ទេសចរណ៍​ស្រាវជ្រាវ តាមរយៈ​ការបង្កើត​សាល​ពិព័រណ៍ ជីវៈ​មច្ឆា ។ អភិរក្ស និង បង្កើន​ការ​ច​ញ្ចឹ​ម​មច្ឆា​ជាតិ ។ ប្ដេជ្ញា​អោយក្លាយ​ជា​ដៃគូ​សំខាន់​របស់​រដ្ឋ​បាលជ​ល​ផល “​ការងារ​វារីវប្បកម្ម​គឺជា​ជើង​ម្ខាង​នៃ​ការងា​អភិវឌ្ឍន៍​វិស័យ​ជលផល​”​។ ព្រមទាំង ចូលរួមចំណែក​ក្នុងការ​អនុវត្តន៍​ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វារីវប្បកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ផងដែរ ៕​