អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ទីតាំង​ត្រៀមធ្វើ​ត្តា​ឡី​ស័ក និង​ស្ថានភាព​បិទ​ខ្ទប់​ភូមិ បន្ទាប់ពី​រក​ឃេ​ី​ញ​ពលរដ្ឋ​វី​ជ្ជ​មាន​កូ​វីដ​-១៩ នៅក្នុង​ស្រុកចំកា​រលើ

លឹម ប៉ៃលិន

​កំពង់ចាម :​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ អមដំណើរ​ដោយ មន្ត្រី​ពាក់ព័ន្ធ នា​ព្រឹក ថ្ងៃ ទី ២ ខែឧសភា ឆ្នាំ ២០២១ បាន​អញ្ជើញ​ចុះ ពិនិត្យ​ទីតាំង សម្រាប់ ត្រៀម ធ្វើ ច​ត្តា​ឡី​ស័ក របស់ រដ្ឋបាល​ស្រុកចំការ​លេ​ី និង ពិនិត្យ​ស្ថានភាព បិទ​ខ្ទប់​ភូមិ រយៈពេល ១៤ ថ្ងៃ ដេ​ី​ម្បី ធ្វើ ច​ត្តា​ឡី​ស័ក បន្ទាប់ពី​រកឃើញ​ករ​ណី​វិជ្ជមាន​កូ​វីដ​-១៩ លេ​ី​កម្មករ សំណង់ និង​កម្មការិនី នៅ រាជធានី​ភ្នំពេញ អ្នក ទាំង​២ រស់នៅ ភូមិ មហា ឃុំ ស្វាយទាប ស្រុកចំកា​រលេ​ី ដែល ជា ហេតុ នាំ ឲ្យ មាន ការ បិទ​ខ្ទប់ ភូមិ​មហា និង ភូមិ ស្វាយទាប ស្ថិត ក្នុង ឃុំ ស្វាយទាប និង​បិទ​ខ្ទប់ បន្ទប់ ពិគ្រោះ ព្យាបាល​ជំងឺ វេជ្ជបណ្ឌិត ប៉ោ រដ្ឋា ស្ថិត ក្នុង ឃុំ​តា​ប្រុក ស្រុកចំកា​រលេ​ី ផងដែរ ។

​ក្នុង ឱកាស​នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង ថា បន្ទាប់ ពី រកឃើញ អ្នក វិជ្ជមាន កូ​វីដ -១៩ ទាំង​២​នាក់ ឪពុក កូន ខាង​លេ​ី ដោយ មាន អ្នក ប៉ះពាល់ ដោយ ផ្ទាល់ និង ប្រយោល ជា ច្រើន ផង នោះ អាជ្ញាធរ​បាន សម្រេច ធ្វើ ការ បិទ​ខ្ទប់ ភូមិ ដេ​ី​ម្បី ធ្វើ ច​ត្តា​ឡី​ស័ក ដោយ មាន កម្លាំង សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ដាក់ ខ្សែ ហ៊ុ​ព័ទ្ធ ធ្វើការ យាមកាម និង​មិន អនុញ្ញាត ឲ្យ ធ្វេ​ី ដំណើរ ពី ផ្ទះ មួយ ទៅ ផ្ទះ មួយ ឬ​ឆ្លងកាត់ ពី ភូមិ មួយ ទៅ ភូមិ មួយ ត្រឹម រយៈពេល ១៤​ថ្ងៃ ប្រសិនជា គ្មាន អ្នក វិជ្ជមាន កូ​វីដ -១៩ ទេនោះ គឺ អាជ្ញាធរ នឹង បេ​ី​ក​ឲ្យ ធ្វើ ដំណើរ ជាធម្មតា ឡើង វិញ ។

ក្នុង កិច្ចប្រជុំ ជាមួយ អាជ្ញាធរ មូលដ្ឋាន​នេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន ដាក់ចេញ នូវ វិធានការ ចាំបាច់ មួយ ចំនួន សម្រាប់ អាជ្ញាធរ​រៀបចំ ឲ្យ មានការ​លក់ដូរ​នូវ​ម្ហូបអាហារ ដែលជា តម្រូវ ការ ប្រចាំថ្ងៃ ក្នុង នោះអាជ្ញាធរ ត្រូវ​ប្រើប្រាស់ វិធី ២​យ៉ាង គឺ​ទី​១-​ត្រូវ បង្កើត ឲ្យ មាន កន្លែង សម្រាប់ លក់ដូរ ត្រី​សាច់​បន្លែ នៅ ក្បែរ ព្រំប្រទល់ ដែល បាន ហ៊ុ​ព័ទ្ធ ហើយ អនុញ្ញាត ឲ្យ មនុស្ស តែ ម្នាក់​ទេ ក្នុង ១​គ្រួសារ សម្រាប់ ចេញ មក ទិញ ស្បៀង អាហារ និង ក្នុង ១​សប្តាហ៍ អនុញ្ញាត ឲ្យ បាន​យ៉ាង ច្រើន តែ​៣​ដង ប៉ុណ្ណោះ ដោយ អាជ្ញាធរ ត្រូវ ចេញ កាត សម្គាល់ ឲ្យ ជា បន្ទាន់ សម្រាប់ ប្រេ​ី​ប្រាស់ ។ ទី​២-​ត្រូវ អនុញ្ញាត ឲ្យ មាន ការ លក់ដូរ ចល័ត តាម រ​ម៉ក ម៉ូតូ ឬ យានជំនិះ អ្វី ផ្សេង ចូល ទៅ ក្នុង ភូមិ ប៉ុន្តែ ត្រូវ ណែនាំ ឲ្យ អ្នក លក់ដូរ ទាំងអស់ ត្រូវ ពាក់​ម៉ាស ពាក់ របាំងមុខ ការពារ និង ប្រេ​ី​ប្រាស់ ស្រោមដៃ ព្រមទាំង ប្រេ​ី​ប្រាស់ ទឹក អាកុល សម្រាប់ លាង សម្អាត ជាប្រចាំ ទៀតផង ។
​ជាមួយគ្នា នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត ជាពិសេស ត្រូវអនុវត្ត តាម សេចក្តី ណែនាំ របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពោលគឺ ត្រូវ អនុវត្ត វិធានការ ៣​ការពារ ៣​កុំ និង ២​ចូលរួម ដើម្បី​កាត់ផ្ដាច់​ខ្សែចម្លង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ពី សហគមន៍ ចំពោះ ប្រជាពលរដ្ឋ ដែល ប៉ះពាល់ ជាមួយ អ្នក វិជ្ជមាន កូ​វីដ -១៩ ខាង​លេ​ី ត្រូវ​មក យក សំណាក នៅ មន្ទីរពេទ្យ​ដែល​នៅ ជិត បំផុត ដេ​ី​ម្បី ធ្វើ ពិនិត្យ ផង ដែរ ៕​