អភិបាលខេត្ត​កំពង់ចាម ណែ​ណែនាំ​ឲ្យ​មន្ត្រី​ធ្វើការ ត្រួតពិនិត្យ ចំពោះ ក្ក្រុមហ៊ុន បង្ក ការ អុកឡុក ក្នុង ដំណើរ ការ ដេញ ថ្លៃ គម្រោង មូលនិធិ ឃុំ -​សង្កាត់​

នួន សត្យា

អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​ក្រុមហ៊ុន អ្នកទទួលការ ដែល​តែងតែ​បង្ក​ការអុកឡុក ក្នុង​ដំណើរការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ ។

​លោក​អភិបាលខេត្ត​បានលើកឡើង​យ៉ាង ដូច្នេះ នៅ​ថ្ងៃ ទី ៦ ខែមេសា ឆ្នាំ ២០២១ នៅ​សាលាខេត្ត​កំពង់ចាម ក្នុង កិច្ចប្រជុំ សាមញ្ញ លេ​ី​ក ទី ២៣ អាណត្តិ ទី ៣ របស់ ក្រុមប្រឹក្សា​ខេត្តកំពង់ចាម ។​

​ ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ថា​« មន្ត្រី ពាក់ព័ន្ធ ជាពិសេស ក្រុមប្រឹក្សា ឃុំ -​សង្កាត់ ទាំង អស់ ដែល ជា ម្ចាស់ គម្រោង មូលនិធិ ឃុំ -​សង្កាត់ ត្រូវ ធ្វើ ការ ត្រួតពិនិត្យ ឲ្យ បាន ច្បាស់លាស់ ជាមុនសិន មុននឹង​ចុះហត្ថលេខា​ទទួលយក នូវ គម្រោង សាងសង់ អ្វី មួយ ពី ម្ចាស់ ក្រុមហ៊ុន ទទួល ការ ដេ​ី​ម្បី ចៀសវាង​ការ ខ​ខូចខាត​ផលប្រយោជន៍​រួម​ហេ​ី​យ គ្មាន អ្នក ទទួល ខុសត្រូវ ដោយឡែក​ចំពោះ ក្រុមហ៊ុន ដែល សាងសង់ សំណង់ គ្មាន គុណភាព ត្រូវ ធ្វើការ រាយការណ៍ ដេ​ី​ម្បី មាន ចំណាត់ការ តាម ផ្លូវ ច្បាប់ ផង ដែរ »​។

​ក្នុង កិច្ចប្រជុំ នេះ ដែរ ប្រធាន ក្រុមប្រឹក្សា ខេត្ត កំពង់ចាម ឯកឧត្តម ខ្លូត ផន បាន​លើក​ជា​របៀបវារៈ​ធំៗ​ចំនួន​៤ រួមមាន​៖

*​ទី​១ ៖ ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​៣ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
*​ទី​២ ៖ ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ប្រចាំត្រីមាស​ទី​២ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
*​ទី​៣ ៖ ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ផែនការ​សកម្មភាព​រយៈ​ពេល ៣​ខែ គឺ​ខែមេសា​,​ឧសភា​,​មិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​។​
*​ទី​៤ ៖ បញ្ហា​ផ្សេងៗ ពាក់ព័ន្ធ ការងារ ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូ​វីដ -១៩ ៕​